ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង!

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង!
ចេញផ្សាយ៖២០/០៦/២០២៣
PY-News
នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី ដើម្បីត្រៀមដាក់អនុវត្ត តាមកាលៈទេសៈជាក់ស្តែង ដែលផែនការនិងយុទ្ធវិធីទាំងនេះ ត្រូវបានរៀបចំចងក្រងឡើង ដោយលោក វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈការច្របាច់បញ្ចូលគ្នា នូវចំណេះដឹងដែលលោកវរសេនីយ៍ឯក សៀ ទីន បានរៀនសូត្រនៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី បូករួមនឹងបទពិសោធន៍ជាក់ស្តែងដែលធ្លាប់ជួបកន្លងមក។
 
ក្រោយពេលលោក វរសេនីយ៍ឯក សៀ ទីន បានធ្វើបទបង្ហាញនូវផែនការនិងយុទ្ធវិធីរក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មី រួចមក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានបើកកិច្ចពិភាក្សានិងឯកភាពតាមខ្លឹមសារនៃផែនការនិងយុទ្ធវិធី រក្សាសណ្តាប់ធ្នាប់ស្តង់ដាថ្មីនេះទាំងស្រុង នឹងត្រៀមដាក់ឲ្យអនុវត្តគ្រប់កាលៈទេសៈទាំងអស់ ទៅតាមស្ថានភាពជាក់ស្តែង៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់