សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថាអ្នកនយោបាយថៃ គិតមើលឱ្យបានវែងឆ្ងាយ

ចេញផ្សាយ: 03 មិថុនា 2023

ខេត្តកណ្ដាល÷ ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា អ្នកនយោបាយថៃនឹងគិតមើលឲ្យឆ្ងាយ ខណៈគោលនយោបាយរបស់គណបក្សឈ្នះឆ្នោតថ្មីមានបំណងចង់បណ្ដេញកម្មករកម្ពុជា និងឡាវចេញពីប្រទេសខ្លួន។

 

សម្ដេចតេជោ បានថ្លែងថា នយោបាយដែលបណ្ដេញកម្មករបរទេសចេញពីប្រទេសខ្លួនគឺកំពុងតែបង្កើតនូវភាពគ្រោះថ្នាក់មួយដល់រោងចក្រ និងសេដ្ឋកិច្ចរបស់ប្រទេសនោះ។

 

សម្ដេចបន្តថា អ្នកបង្កើតនូវនយោបាយមួយដែលបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ច មិនត្រឹមតែកម្មករកម្ពុជា និងឡាវទេ តែវាខូចខាតដល់សហគ្រាសរបស់ថៃ ដែលកំពុងប្រើប្រាស់ពលករពីកម្ពុជា និងឡាវ ហើយមកពីមីយ៉ាន់ម៉ាផងដែរ។

 

សម្ដេចតេជោបានបន្ថែមថា មិនទាន់បានធ្វើអីផងគំរាមបណ្ដេញកម្មករកម្ពុជា និងឡាវ ចេញបណ្ដោយ។ ខ្ញុំគិតថា នយោបាយនេះ ប្រហែលជាមិនទទួលបានការគាំទ្រពីកម្ពុជា និងឡាវទេ៕

PY-NEWS

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង