សម្លា.ប់កាត់ក្បាលជនជាតិចិនម្នាក់នៅកំពង់ចាមសមត្ថកិច្ចវែកមុខចាប់ខ្លួនជនដៃដល់ចំនួន៣នាក់បានហើយក្នុងទឹកដីខេត្តសៀមរាប….!មក
ថ្ងៃចេញផ្សាយៈ 03/06/2023
PY-News
ជនដៃដល់ចំនួន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងទឹកដីខេត្តសៀមរាបករណីឃាតកម្មកាលពីដើមខែមេសាឆ្នាំ២០២៣ក្នុងស្រុកបាធាយខេត្តកំពង់ចាម។
ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃសុក្រទីទី០២ខែមិថុនាឆ្នាំ២០២៣នេះនៅចំណុចទ្បដុតធ្យូងស្ថិតនៅភូមិរុងរឿងឃុំកន្ទួតស្រុកស្វាយលើខេត្តសៀមរាប។ សូមបញ្ជាក់ថា៖កាលពីថ្ងៃទី០២ខែមេសាឆ្នាំ២០២៣វេលាម៉ោង១១និង២៧នាទីប្រទះឃើញសាកសពអត់ក្បាលដេកស្លាប់ក្នុងវាលស្រែស្ថិតនៅភូមិតាពន់ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌបានឱ្យដឹងថាបន្ទាប់ពីទទួលបានព័ត៌មានករណីឃាតកម្មនាយកដ្ឋាននគបាលព្រហ្មទណ្ឌបានចាត់កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីហ៊ុនមុនីរ័ត្ននិងលោកវរសេនីយ៍ឯកហែមបូណាអនុប្រធាននាយកដ្ឋានចុះដឹកនាំកម្លាំងជំនាញនិងមានការចូលរួមសហការជាមួយនគរបាលខេត្តកំពង់ចាមបើកការស៊ើបអង្កេតបន្ទាន់តាមនីតិវិធីដោយកំណត់បានអត្តសញ្ញាណជនសង្ស័យចំនួន៣នាក់មានឈ្មោះដូចខាងក្រោម៖
ទី១៖ឈ្មោះតាំងចេងម៉េងភេទប្រុសអាយុ៣២ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិផ្អាវឃុំផ្អាវស្រុកបាធាយខេត្តកំពង់ចាមុំទី២៖ឈ្មោះហឹមលីសាភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិពោធិ៍ឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ។
ទី៣៖ឈ្មោះប្រាងសិទ្ធហៅហិនសិតហៅហ៊ិនជាពីសិដ្ឋភេទប្រុសអាយុ៤៩ឆ្នាំជនជាតិខ្មែរស្នាក់នៅភូមិពោធិ៍ឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ។ នគរបាលបានបន្តថា៖ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖រថយន្តមួយគ្រឿងម៉ាកcamry, អាវុធអាកា១ដើម. អាវុធសេកាសេ២ដើម.អាវុធកែច្នៃ០២ដើមនិងគ្រាប់មួយចំនួន។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា៖កាលពីថ្ងទី០២ខែមេសាឆ្នាំ២០២៣វេលាម៉ោង០១អាធ្រាតពួកខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះWU SONG ហៅស្វិតហៅសុងភេទប្រុសអាយុ៣៧ឆ្នាំជនជាតិចិនមុខរបរម៉ៅការសំណង់ពិតប្រាកដមែនខណៈពេលជនរងគ្រោះជិះរថយន្តជាមួយពួកខ្លួនចេញពីការដ្ឋានខេត្តពោធិ៍សាត់ហើយដឹងថាជនរងគ្រោះទើបបើកប្រាក់ពួកខ្លួនក៏មានគំនិតសម្លាប់ជនរងគ្រោះដោយយកកន្សែងរឹតកនិងយកពូថៅកាត់ក្បាលតែម្តង។ មូលហេតុដោយសារតែខឹងនិងជនរងគ្រោះជំពាក់ប្រាក់មិនសង។
ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយពួកខ្លួនបានយកក្បាលច្រកចូលក្នុងកាបូបខ្មៅមួយហើយយកទៅបោះចោលនៅចំណុចស្រះមួយកន្លែងស្ថិតនៅឃុំកំពង់ថ្មស្រុកបារាយណ៍ខេត្តកំពង់ធំ។ចំណែកពូថៅយកទៅបោះចោលនៅស្ពានត្រោះស្ថិតក្នុងស្រុកបាធាយខេត្តកំពង់ចាមហើយប្លន់យកប្រាក់បានមួយចំនួននាំគ្នាគេចមកលាក់ខ្លួនចំណុចទ្បដុតធ្យូងត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។នគរបាលបានបន្តថាជនសង្ស័យទាំង៣នាក់ត្រូវបាន
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ដោយឡែកអាវុធបានប្រគល់ទៅឲ្យស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា៖ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕