មន្ត្រីនគរបាលស្រុកគិរីវង្ស ខេត្តតាកែវ កាងស្រីស្នេហ៍ ប្រើអំពិលហិង្ស យកដំបងវាយក្បាល បុរសម្នាក់បណ្តាលអោយបែករងរបួសហូរឈាមស្រោចពេញខ្លួន គ្រាន់តែរឿងស៊ីផ្លេររថយន្តសុំផ្លូវ
មន្ត្រីនគរបាលស្រុកគិរីវង្ស ខេត្តតាកែវ កាងស្រីស្នេហ៍ ប្រើអំពិលហិង្ស យកដំបងវាយក្បាល បុរសម្នាក់បណ្តាលអោយបែករងរបួសហូរឈាមស្រោចពេញខ្លួន គ្រាន់តែរឿងស៊ីផ្លេររថយន្តសុំផ្លូ
ចេញផ្សាយ៖May 28, 2023
PY-News
ខេត្តតាកែវ៖ គ្រាន់តែស៊ីផ្លេឡានសុំផ្លូវចង្អៀត មន្ត្រីនគរបាលម្នាក់ បានប្រើអំពើហិង្សាដោយយក ដំបងវាយជនរង គ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១៩ នឹង ៣៧ នាទី ត្រូវនិងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣។
ជនរងគ្រោះមានឈ្មោះ ជាន រស្មី អាយុ៤១ឆ្នាំ រស់នៅ ភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ បានជិះរថយន្តដល់ចំណុចខាងលិចស្ពានមេម៉ាយ ស្ថិតនៅក្នុងភូមិទួលស្វាយ ឃុំអង្គរប្រាសាទ ស្រុកគិរីវង្ស ជនរងគ្រោះខាងលើបានសុំផ្លូវ ដោយស៊ីផ្លេររថយន្ត២លើក ព្រោះផ្លូវតូចចង្អៀត អោយរថយន្តដែលចតនៅខាងមុខ អែបគៀនបន្តិច បន្ទាប់មកមាននារីម្នាក់ដែលត្រូវជាសង្សាររបស់ឈ្មោះ អ៊ួន ឆាន ជាមន្ត្រីនគរបាលបានជេប្រមាថ មកលើជនរងគ្រោះហើយឈ្មោះ អ៊ួន ឆាន ដែលជាមន្រ្តីនគរបាលអធិការស្រុកគិរីវង់ ក៏បានជេប្រមាថមកលើ ជនរងគ្រោះកប់ៗមាត់ផងដែរ។
ក្រោយមក ឈ្មោះ អ៊ួន ឆាន ដែលជាមន្ត្រីនគរបាល ក៏បានយកដំបងវាយមកលើជនរងគ្រោះចំនួន៣ដំបងបណ្តាល អោយ រងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួនហើយ ជនបង្កខាងលើនិងសង្សារក៏ទៅបាត់ ដោយបន្សល់ ទុកនៅម៉ូតូ ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1 X 3341 និងមានកាត នគរបាលជាតិមួយសន្លឹកទៀតផង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពី លោក យ៉ុក សារ៉ាត់ អធិការនគបាលស្រុកគិរីវង់ បានទេ ព្រោះទូរសព្ទរបស់លោក 097 7517 6 66 ខលចូលតែពុំមានអ្នកទទួល។
បច្ចុបន្បប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ខេត្តតាកែវបានលើកឡើងថាតើករណីហិង្សាដោយចេតនានេះបង្កដោយ ឈ្មោះ អ៊ុន ឆាន់ ដែលជាមន្ត្រីនគរបាលស្រុកគិរីវង្ស តើលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នគរបាលខេត្តតាកែវ បានដឹងរឿងហេតុការណ៍ខាងលើនេះដែរឬយ៉ាងណា? ហើយលោកមានវិធានការណ៍បែប ណាចំពោះ លោក អ៊ុន ឆាន ដែលជាមន្រ្តីនគរបាលស្រុករីវង្ស ក្រោមការគ្រប់គ្រងរបស់ លោក យ៉ុក សារ៉ាត់ អធិការនគរបាលស្រុកគិរីវង្ស ។ ច្បាប់គឺជាច្បាប់ មន្ត្រីអនុវត្តច្បាប់មិនគោរពច្បាប់ តើត្រូវគិតយ៉ាង លោកអធិការ យ៉ុក សារ៉ាត់ ៕