ថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

ព្រឹកថ្ងៃសៅរ៍ ១១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ 
    ...........................................................
តាកែវ : នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំរោង ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍សុីវិល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោង ទទួលបន្ទុក ៩ឃុំលើ១១ឃុំ។ អមដំណើរដោយឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសំរោង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលឃុំទាំង ៩ ដោយមានការអញ្ជើញចូលរួមពីលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាល ស្រុកសំរោង លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក មន្រ្តីរាជការចំណុះរដ្ឋបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ។ បានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលដើម្បីពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យបញ្ហាការបង្ការ នៃការរីករាលដាលជំងឺកូវីដ-១៩ នៅមូលដ្ឋានស្រុកសំរោង ។
 
     ក្នុងឪកាសនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត មានមតិសួរសុខទុក្ខ និងពាំនាំមតិផ្តាំផ្ញើសួរ សុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់សមាជិកសមាជិកា ដែលបានចូលរួម។ ឯកឧត្តមបញ្ជាក់បន្ថែមលើខ្លឹមសារសំខាន់ ៣ចំណុចដែលរួមមាន៖
      ១,ព្រឹត្តិការណ៍ ២០ កុម្ភៈ ទាក់ទងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ក្នុងការអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍បន្តទៀត។
      ២,បញ្ហាប្រឈម និងបទពិសោធន៍ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។
      ៣,ការត្រៀមលក្ខណៈសម្បត្តិក្នុងការឈានឆ្ពោះទៅរកការបោះឆ្នោតក្រុម ប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥ នៅឆ្នាំ២០២២ ខាងមុខ។
 
     ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត រដ្ឋមន្ត្រីបានឧបត្ថម្ភ ឧបករណ៍ Rapit Test ចំនួន ២០០ ដល់រដ្ឋបាលស្រុក និងថវិកាដល់អ្នកចូលរួមក្នុងម្នាក់ៗ ១០,០០០ រៀល។

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ