ឃាត់ខ្លួនបុរសម្នាក់និងឡានទំនើបមួយគ្រឿងពាក់ស្លាកលេខខ ម ពាក់ព័ន្ធនឹងករណីលួចគោព្របស់ប្រជាពលរដ្ឋរួមនៅស្រុកឱរ៉ាល់
កម្លាំងអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់និងរថយន្តសេរីទំនើបខេមរៈភូមិន្ទ១គ្រឿង
ក្នុងករណីលួចគោប្រជាពលរដ្ឋ នៅស្រុកឱរ៉ាល់

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ១៦ និង៣០ នាទីយើងបានទទួលពាក្យបណ្ដឹងពីឈ្មោះ ហែល ហ៊ុយ ភេទប្រុស អាយុ ២៦ ឆ្នាំរស់នៅភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺបានប្ដឹងរាយការណ៍
ថា ឈ្មោះងឹន សុខ ភេទប្រុស អាយុ ៤០ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នាបានបានលួចទាក់គោញីរបស់ខ្លួន ០១ ក្បាល។
ក្រោយពីបានទទួលបណ្ដឹងនិងកំណត់បណ្ដឹងរួចយើងបានធ្វើការស្រាវជ្រាវជុំវិញរឿងហេតុខាងលើបានឲ្យដឹងថាសត្វគោញី០១ក្បាល ដែលឈ្មោះ ងឹន សុខ បានទាក់យកទៅលក់ឱ្យឈ្មោះ ប៉ោង ហ៊ាប ភេទប្រុសអាយុ 42 ឆ្នាំមានទីលំនៅ ភូមិជាំឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺដោយពេលវេលាយប់មិនអាចបន្តនីតិវិធីបានយើងបានធ្វើកំណត់ហេតុប្រគល់សត្វគោ០១ក្បាលនោះទុកឲ្យឈ្មោះ ប៉ោង ហ៊ាប (មុខរបរជាអ្នកកាប់គោលក់សាច់) មើលថែរក្សាជាបណ្ដោះអាសន្នសិន លុះព្រឹកឡើងថ្ងៃទី 22 ខែឆ្នាំដដែលសមត្ថកិច្ចជំនាញរបស់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់បានអញ្ជើញអ្នកដែលពាក់
ព័ន្ធក្នុងករណីខាងលើក្នុងករណីខាងលើមកអធិការដ្ធានដើម្បីធ្វើការសាកសួរបន្ថែម ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទាក់សត្វគោញីរបសជរងគ្រោះ០១ក្បាលទៅលក់ឲ្យឈ្មោះ ប៉ោង ហ៊ាប ក្នុងតម្លៃ ២៥០០០០០៛
( ពីរលានប្រាំសែនពិតប្រាកដមែន )។
បច្ចុប្បន្នជនសង្ស័យដែលបានឃាត់ខ្លួននោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូននិងចាត់ការតា
មនីតិវិធី។

