គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តឆ្នាំ២០២៣

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តឆ្នាំ២០២៣
ចេញផ្សាយ ថ្ងៃទី 24/04/2023
PY-News
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុបានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តឆ្នាំ២០២៣
ដំណើរឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្រាប់មណ្ឌលព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានរៀបចំសន្និបាតបូកសរុបសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២២ និងទិសដៅភារកិច្ចអនុវត្តឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អង្គសន្និបាត បានប្រកាសនូវបេក្ខភាពពេញសិទ្ធិ និងបេក្ខភាពបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តព្រះសីហនុ ដោយបេក្ខជនពេញសិទ្ធិ រួមមាន ឯកឧត្តម សាយ សំអាល់ ឯកឧត្តម តឹករ៉េត សំរេច និងឯកឧត្តម សូ ខនឫទ្ធីគុណ។ ចំណែកបេក្ខជនបម្រុង រួមមាន ឯកឧត្តម ចេវ គឹមហេង ឯកឧត្តម នេន ម៉ាល័យ និងឯកឧត្តម តាក វណ្ណថា។
 
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្សក្រសួង ខេត្ត ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ជាពិសេសថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ទំនុកចិត្តដល់ឯកឧត្តម និងសហការីឈរឈ្មោះជាបេក្ខភាពពេញសិទ្ធិ និងបេក្ខភាពបម្រុងតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ។
ជាមួយគ្នានេះ ឯកឧត្តម បានថ្លែងនូវកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមាជិកសមាជិកាគណបក្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីគ្រប់បែបយ៉ាងដើម្បីរក្សាលំនឹងរបស់កម្ពុជា បន្តកិច្ចកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ការខិតខំបំពេញតួនាទីភារកិច្ចទៅតាមការចាត់តាំង តួនាទី ភារកិច្ចរៀងៗខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ ជាក្រុមការងារ និងសមាជិកសមាជិកាទាំងអស់ បានទទួលលទ្ធផលជាផ្លែផ្កាគួរឱកត់សម្គាល់ជាច្រើននៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ ដែលបានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ឈានទៅសម្រេចសមិទ្ធផលថ្មីៗជាប្រវត្តិសាស្ត្រជូនគណបក្ស ជាតិមាតុភូមិ និងប្រជាជនកម្ពុជាបន្តទៀត។ ឯកឧត្តមបានគូសបញ្ជាក់ឱ្យដឹងថា ខេត្តព្រះសីហនុ គឺជាខេត្តមួយតូចច្រឡឹង ប៉ុន្តែពោរពេញដោយសក្តានុពលដែលជួយដល់ដំណើររបស់កម្ពុជាបន្តទៅមុខទៀត។
 
ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ឯកឧត្តម សាយ សំអាល់ បានជំរុញនិងលើកទឹកចិត្តដល់សមាជិកសមាជិក បន្តកៀរគរ និងពន្យល់ដល់អ្នកដែលមិនទាន់គាំទ្រឱ្យមកគាំទ្រចូលរួមជីវភាពនយោបាយគណបក្ស ក្នុងបុព្វហេតុរួមគ្នារក្សាសុខសន្តិភាព កសាង និងអភិវឌ្ឍន៍ប្រទេសជាតិជាមួយគ្នាបន្តទៀត។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្នុងនាមយើងជាសមាជិកគណបក្ស ត្រូវស្គាល់ខ្លួនឯងឱ្យច្បាស់នូវអ្វីដែលយើង ឬបក្សយើងធ្វើ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ។ ជាពិសេស ត្រូវចូលរួមការពារ បដិសេធ រាល់ទង្វើទាំងឡាយណាដែលជាការញុះញង់ បំបែកបំបាក់ជាតិ បំផ្លាញឧត្តមប្រយោជន៍ជាតិ និងទប់ស្កាត់ផែនការបំផ្លិចបំផ្លាញសុខសន្តិភាព ចលនាបដិវត្តន៍ពណ៌ និងសកម្មភាពបង្កភាពចលាចលក្នុងសង្គម ដែលបង្កឡើងដោយក្រុមជនអគតិ និងពួកជ្រុលនិយម ដែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ។
 
គួរបញ្ជាក់ឱ្យដឹងថា អង្គសន្និបាត ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ខេត្តព្រះសីហនុ និងសមាជិកសមាជិកាគណបក្ស ជាង១ពាន់នាក់៕

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​