មជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) សហការណ៍ អភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់អាវុធហត្ថរាជធានីភ្នំពេញ!

មជ្ឈមណ្ឌលកីឡា បន្ទាយ (Banteay Athletics Center) សហការណ៍ អភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់អាវុធហត្ថរាជធានីភ្នំពេញ! 
 
ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបជាមួយ តំណាង មជ្ឈមណ្ឌលកីឡាបន្ទាយ (Banteay Athletics Center) ដើម្បីពិភាក្សាស្តីពីការសហការណ៍ អភិវឌ្ឍន៍កម្មវិធី កាយសម្បទា ដល់អាវុធហត្ថរាជធានីភ្នំពេញ ដោយក្នុងនោះ ភាគីមជ្ឈមណ្ឌលកីឡាបន្ទាយ នឹងផ្តល់លទ្ធភាពជាច្រើនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលរួមមាន៖
-ផ្តល់លទ្ធភាពទទួលបានកន្លែងបណ្តុះបណ្តាល ឧបករណ៍ និងគ្រូបណ្តុះបណ្តាលដល់ បុគ្គលិក អ.ហ.ភ.ព យ៉ាងតិចប្រាំមួយ(៦) នាក់ដោយមានបំណងបង្កើតគ្រូបណ្តុះបណ្តាល អ.ហ.ភ.ព ។
-បណ្តុះបណ្តាលបុគ្គលិក អ.ហ.ភ.ព លើការប្រើប្រាស់ឧបករណ៍របស់កន្លែងហាត់ប្រាណ និងលើបច្ចេកទេស និងគំនិតនៃការបណ្តុះបណ្តាលរាងកាយ បន្ទាប់មកការប្រើប្រាស់ឧបករណ៍នៅនឹងកន្លែងរបស់ អ.ហ.ភ.ព ។
-ធ្វើការសិក្សាសមស្រប ដើម្បីប្រមូលទិន្នន័យ និងព័ត៌មានដោយផ្អែកលើការអនុវត្តសកម្មភាពស្នូលនិង របៀបរស់នៅរបស់បុគ្គលិក អ.ហ.ភ.ព ។
-ទំនាក់ទំនងការរកឃើញ និងការស្រាវជ្រាវនៃការសិក្សាដែលបានអនុវត្ត ។
-បង្កើតសៀវភៅណែនាំអំពីកាយសម្បទាបង្រួបបង្រូមដែលអាចដាក់អោយប្រើប្រាស់ទូទាំងរាជធានីភ្នំពេញសម្រាប់បុគ្គលិក អ.ហ.ភ.ព ។
-ផ្តល់ជំនួយ និងការត្រួតពិនិត្យលើការដាក់អោយប្រើប្រាស់កម្មវិធីសាកល្បងសម្រាប់សៀវភៅណែនាំសម្បទា ។
-ផ្តល់ការហ្វឹកហ្វឺនសម្រាប់ការប្រកួតកីឡាកាយសម្បទាប្រចាំឆ្នាំអន្តរយោធា ដែលទាក់ទងនឺងបុគ្គលិក និងកាលវិភាគដែលអាចរកបាន ។
-ពិនិត្យសម្ភារៈទាំងអស់ដែលបានចែករំលែកដោយ ភាគី ក និងផ្តល់មតិកែលម្អក្នុងរយៈពេលដែលអាចទទួលយកបាននៅពេលណា និងកន្លែងចាំបាច់ ។
-រក្សាកំណត់ត្រាសមស្របនៃឯកសារទាំងអស់ដែលទាក់ទងនឹងកម្មវិធីនេះដែលត្រូវបានចែករំលែករវាងភាគីទាំងពីរ ។
-ផ្តល់មតិកែលម្អទាន់ពេលវេលាអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍កម្មវិធីកាយសម្បទា ។

ព័ត៌មាន ថ្មីៗ

ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ!​
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺខ្សោយក្រលៀនកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ