ពិធីសំណេះសំណាលសមាជិករបស់ខ្លួនក្រោយចូលឆ្នាំខ្មែររបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ

ពិធីសំណេះសំណាលសមាជិករបស់ខ្លួនក្រោយចូលឆ្នាំខ្មែររបស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ

ចេញផ្សាយ៖20/04/2023

ការិយាល័យនិពន្ធ017626007

 
រាជធានីភ្នំពេញ៖យោងលិខិតលេខ ០៩៨/២៣ស ជ ណ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៣ បានអោយដឹងថា សមាគមមួយនេះធ្វើពិធីសំណេះសំណាលជួបជុំសមាជិករបស់ខ្លួននៅភោជនីយដ្ឋាន BP Premium coffee ដែលមានទីតាំង ខាងជើង ជាប់របងសាលាបឹងកេងកង។
 
នៅក្នុងពិធីនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន និង ជាប្រធានកិត្តិយសរបស់សមាគមផងដែរ វត្តមានប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងលោក ថាន់ ចាន់ណា ប្រធានសមាគម លោក ផន រម្យនា អគ្គលេខាធិការសមាគម និង មានសមាជិកសមាជិការចូលរួមចំនួន ២០អង្គភាព។
 
ក្នុងនោះដែរ លោក ផន រម្យនា បានឡើងធ្វើបទបង្ហាញអំពីគោលបំណង បេសកកម្ម និង ទស្សន:វិស័យរបស់សមាគម 
បន្ទាប់មកលោក ថាន់ ចាន់ណា ក៏បានឡើងធ្វើបទបង្ហាញ អំពីអត្ថប្រយោជន៍នៃការចូលជាសមាជិករបស់សមាគម និង ប៉ូលសេដ្ឋកិច្ចទាំង ៤ ចំណោទបញ្ហានានា ដំណោះស្រាយ វិធីការពារជាដើម។
 
លោកបណ្ឌិត តេង ប៊ុនថុន ប្រធានក្រុមប្រឹក្សាភិបាល ក៏បានលើកឡើងដើម្បីចែករំលែកអំពីយុទ្ធសាស្រ្ត ប៉ូលសេដ្ឋកិច្ចទាំង ៤ របស់សមាគម ដើម្បីអោយសមាជិករបស់ខ្លួនយល់ដឹង ទទួលបានបទពិសោធន៍ ចេះធ្វើសេដ្ឋកិច្ចសម័យថ្មី ថ្លៃថ្នូរដោយអោយគេគោរពស្រលាញ់ សហការ ចូលរួមជាមួយបងប្អូនអ្នកសារព័ត៌មានយើង ដោយប្រើយុទ្ធសាស្រ្តឈ្នះៗ ក្រុមហ៊ុនអ្នករកស៊ីទទួលបានការគាំទ្រ ទទួលបានកាជួយជ្រោមជ្រែង ទទួលបានការីកចំរើនផងដែរ ហើយយើងក៍ទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនទាំងនោះផងដែរ ហើយជាពិសេសលោកបានចែករំលែកយុទ្ធសាស្រ្តផ្លូវច្បាប់ ជួយដល់ក្រុមហ៊ុនម្ចាស់ឧបត្ថមនានា ដោយទទួលបាន៣ចំណុចគឺ ជួយផ្នែកប្រព័ន្ធផ្លូវច្បាប់ និង​ ជួយដោះស្រាយរាល់ពេលមានបញ្ហានានាចំពោះមុន។
 
នៅក្នុងពិធីនោះដែរសមាគមួយនេះក៏បានលើកជាពាក្យស្លោកមួយថា យើងជួយគេអោយមានសេចក្តីសុខ និងរីកចំរើន ហើយគេក៍ជួយយើងវិញដែរ។
 
ឯកឧត្តម យ៉ែម ណាយ ក៏បានចែករំលែកអំពីវិធីការពារខ្លួន និង បទពិសោធន៍នានាផងដែរ។
 
ហើយអ្វីដែលពិសេសបំផុតនោះគឺ​ នៅក្នុងពិធីនេះមានបងប្អូនអ្នកសារព័ត៌មានជាច្រើនមានចម្ងល់ និង លើកជាសំនួរមួយចំនួនដែលពុំទាន់ទទួលបានការបកស្រាយនៅឡើយមានដូចជា ៖
តើប៉ូលសេដ្ឋកិច្ចទាំង៤របស់សមាគមនេះមានអត្ថប្រយោជន៍យ៉ាងណាខ្លះដល់សមាជិក?
ហេតុអ្វីត្រូវបង្រៀនស្ទូចត្រី ?
តើការជួយទាំង៥របស់សមាគមមានអ្វីខ្លះ?
ធ្វើយ៉ាងណាអោយម្ចាស់ក្រុមហ៊ុនទាំងនេះគេជួយសេដ្ឋកិច្ចបងប្អូនយើង?
តើសមាគមមានស្ទីទយោរដែរឬទេ?ហើយបើមានតើសមាជិករបស់ខ្លួនអាចប្រើបានដែរឬទេ?
ហេតុអ្វីត្រូវប្រជុំប៉ូលសេដ្ឋកិច្ចនៅរាល់អាទិត្យ?
តើសមាគមអាចបើកសាខាតាមបណ្តាខេត្តឬទេ?
ទាំងនេះជាសំនួរល្អៗរបស់សមាជិកយើង ហើយ​សមាគមនិងលើកមកបកស្រាយនៅជំនួបសំណេះសំណាលលើកក្រោយ។
 
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ សមាគមមួយនេះដឹកនាំដោយលោក ថាន់ ចាន់ណា ប្រធានសមាគម រួមទាំងសមាជិកសមាជិការទទួលបានការអនុញ្ញាតិដ៍ខ្ពស់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានអោយចូលជួបសម្តែងការគួរសម និង សុំមតិដឹកនាំសមាគម ព្រមទាំងមានសំភារៈមនុស្សធម៌មួយចំនួនជូនដល់ឯកឧត្តមរដ្ឋមន្ត្រីរួមមានជា អង្ករចំនួន ៤ តោន ទឹកត្រី ១០០យួរ និង ទឹកស៊ីអ៊ីវ ១០០យួរ ដើម្បីចូលរួមកិច្ចការមនុស្សធម៌។ 

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​