ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វ ផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារផ្សព្វ ផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត
PY-News
ចេញផ្សាយ៖ 06/04/2023
ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំឱ្យមន្រ្តីរាជការនៃមន្ទីរព័ត៌មានខេត្ត ត្រូវយកចិត្តទុកដាក់លើការងារ ផ្សព្វផ្សាយជាពិសេសតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យស្របតាមការរីកចម្រើនរបស់ប្រទេស។ 
 
ការថ្លែងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធ ផលការងារ៥ឆ្នាំនិងលើកទិសដៅបន្ដ ឆ្នាំ២០២៣- ២០២៨ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នាសាលប្រជុំធំថ្មី របស់ ក្រសួងព័ត៌មាន ។ 
 
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាស ន៍ថា បច្ចុប្បន្នគឺយើងកំពុងតែមាន ការរីកចម្រើនលើគ្រប់វិស័យ ទៀត សោតប្រព័ន្ធផ្សព្វផ្សាយក៏កំពុងតែមានច្រើនដូចគ្នា ពីព្រោះបច្ចុប្បន្ន គ្រាន់តែមានទូរសព្ទ ស្មាតហ្វូនមួយគ្រឿង ក៏អាចផ្ដិតយករូបភាពនិង សំឡេង ដើម្បីយកទៅធ្វើជាដំណឹង បានដែរ ។ 
 
ឯកឧត្តមរដ្ឋមន្ត្រី បានបន្តទៀតថា ការធ្វើឱ្យព័ត៌មានកន្លងមក ខ្លះមិន ទាន់គ្រប់ជ្រុងជ្រោយធ្វើឱ្យមានការភាន់ច្រឡំជាដើម។ដូចនេះតាមមន្ទីរព័ត៌មានត្រូវយកចិត្តទុកដាក់លើការ ងារផ្សព្វផ្សាយ តាមប្រព័ន្ធអ៊ីនធឺ ណិត ដូចជាគេហទំព័រ, Facebook ,Youtube, instalgram ,Tik Tok ជាដើម ពីព្រោះបច្ចុប្បន្ននេះ មានមនុស្សជា ច្រើន មិនមានពេលគ្រប់គ្រាន់ក្នុងការតាមដានមើលកម្មវិធីទូរទស្សន៍ វិទ្យុនោះទេ មើលតែតាមកម្មវិធី ស្មាតហ្វូនទេ។ 
 
ឯកឧត្តម បានបន្ថែមថា ដូច្នេះតាមមន្ទីរព័ត៌មានត្រូវមានអ្នកនាំពាក្យ ដើម្បីបញ្ជូនព័ត៌មានពីថ្នាក់ដឹកនាំទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋជូនថ្នាក់ដឹកនាំ បានទាន់ពេលវេលា ច្បាស់លាស់តាមពាក្យស្លោករបស់ក្រសួងព័ត៌មាន គឺ ប្លែក លឿន ទុកចិត្តបានទីណា ពេលណាក៏បាន ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ