នគរបាលខេត្តតាកែវ ច្រានចោលនៅព័ត៌មានមិនពិត ដែលថាមានករណីជនល្មើសប្រើពូថៅកាប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងភូមិសាស្ត្រស្រុកបាទី

នគរបាលខេត្តតាកែវ ច្រានចោលព័ត៌មានមិនពិតដែលថាមានករណីជនល្មើស ប្រើពូថៅកាប់កញ្ចក់រថយន្តលើផ្លូវជាតិលេខ២ ម្តុំផ្សារសំរោងយ៉ោង ក្នុងភូមិសាស្ត្រស្រុកបាទី
ចេញផ្សាយ៖15/03/2023
PY-News
 
តាកែវ៖ អធិការដ្ឋាននគរបាលស្រុកបាទី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មានប្រឌិតរបស់ Facebook មួយចំនួន ដែលថាមានករណីជនល្មើសប្រើពូថៅ កាប់កញ្ចក់រថយន្តនៅលើផ្លូវជាតិលេខ២ ត្រង់ចំណុចផ្សារសំរោងយ៉ោង ក្នុងស្រុកបាទី ខេត្តតាកែវ។
 
អធិការនគរបាលស្រុកបាទី លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី បានបញ្ជាក់ឲ្យដឹងថា គ្មានឡើយករណីប្រើពូថៅកាប់កញ្ចក់រថយន្តនៅតាមផ្លូវជាតិ២ ក្តី និងផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រ ស្រុកបាទី។ ព័ត៌មានដែល Facebook មួយចំនួនយកមកបង្ហោះនោះ ជាករណីកើតឡើងនៅកន្លែងផ្សេង ហើយបើតាមព័ត៌មានចំនួនធ្លាប់ចុះផ្សាយ គឺកើតឡើងតាំងពីឆ្នាំ២០២២ នៅខេត្តបាត់ដំបង។
 
លោកអធិការ សូមអំពាវដល់បងប្អូនអ្នកលេងបណ្តាញសង្គម មេត្តាគិតគូរឲ្យបានច្បាស់លាស់ មុននឹងបង្ហោះព័ត៌មានណាមួយ ព្រោះបើបង្ហោះព័ត៌មានមិនពិត អាចនឹងប៉ះពាល់សន្តិសុខសង្គមជាតិ ឬអាចប៉ះពាល់ដល់ខ្លួនឯង ក្រុមគ្រួសារទៀតផង កុំដើម្បីចង់បានការចាប់អារម្មណ៍តែមួយពេល ធ្វើឲ្យសង្គមជាតិចលាចលនោះ៕

ព័ត៌មាន ថ្មីៗ

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ........
ក្រុមអ្នកញៀនល្បែងជល់មាន់ដី៦នាក់ ត្រូវសមត្ថកិច្ចស្រុកត្រាំកក់ក្របួចបាន!
លោក ម៉េង ស្រ៊ុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកថ្ពងនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំអមលាំង ព្រមទាំងក្រុមគ្រួសារ រួមនិងក្រុមការងារ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្ត.....
រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត