កម្ពុជា ត្រៀមខ្លួនធ្វើការជិតស្និទ្ធជាមួយ ចិនអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ "កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកសាងសហគមន៍រួម កម្ពុជា-ចិន"

រាជធានីភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​គូសបញ្ជាក់​ថា កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ចិន ដើម្បី​អភិវឌ្ឍ «​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​» និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន​។ ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ខណៈ​សម្តេច​បាន​លិខិត​មួយ​ច្បាប់​ចូលរួម​អបអរ​លោក​ស៊ីជី​ន​ពីង​បន្ត​ជាប់​ជា​ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ។ យោង​តាម​លិខិត​របស់​សម្តេច​តេ​ជោ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០២៣​បាន​លើក​ឡើង​ថា ក្នុង​នាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង សូម​ចូលរួម​អបអរសាទរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ ឯកឧត្តម​ដែល​ត្រូវ​បាន​ជាប់​ឆ្នោត​សារ​ជា​ថ្មី​ជា​ប្រធានាធិបតី​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន​សម្រាប់​អាណត្តិ​ទី​៣​។

        ក្នុង​លិខិត​សម្តេច​បាន​លើក​ឡើង​ថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ ឯកឧត្តម ប្រទេស​ចិន​សម្រេច​បាន​នូវ​សមិទ្ធផល​ធំធេង​ជា​ច្រើន​ក្នុង​ការ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន ព្រមទាំង​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ជា​ប្រវត្តិសាស្ត្រ​លើ​គ្រប់​វិស័យ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ។

        សម្តេច​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា ឯកឧត្តម​នឹង​បន្ត​ជំរុញ​ឱ្យ​ប្រទេស​ចិន​សម្រេច​នូវ​សមិទ្ធផល​ដ៏​វិសេសវិសាល​កាន់តែ​ច្រើន​ថែម​ទៀត និង​បោះ​ជំហាន​ទៅ​មុខ​ប្រកបដោយ​ទំនុកចិត្ត​ឆ្ពោះទៅ​សម្រេច​គោលដៅ​១០០​ឆ្នាំ​ទី​២ ដើម្បី​ក្លាយជា​ប្រទេស​សង្គមនិយម​ទំនើប​ដ៏​អស្ចារ្យ​នៅ​ឆ្នាំ​២០៤៩ ខណៈ​ដែល​ដើរតួ​នាទី​កាន់តែ​សំខាន់​លើ​ឆាក​អន្តរជាតិ ដើម្បី​សន្តិភាព និង​វិបុលភាព​ពិភពលោក​»​។

        សម្ត​ច​បន្ត​ថា កម្ពុជា និង​ចិន​បាន និង​កំពុង​ទទួល​បានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នូវ​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ និង​រក្សា​បានការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​ជា​ញឹកញាប់ ។ ការ​ឯកភាព​គ្នា​ដែល​សម្រេច​បាន​ក្នុង​អំឡុង​កិច្ចប្រជុំ​របស់​យើង​បាន​បន្ថែម​នូវ​កម្លាំង​ច​លករ​ថ្មី​ទៀត​ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​យើង ។

        សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា​៖« ក្នុង​នាម​ជា​មិត្ត​ដែកថែប​កម្ពុជា​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ចិន ដើម្បី​អភិវឌ្ឍ «​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ​» និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ដើម្បី​ប្រយោជន៍​រួម​របស់​ប្រទេស និង​ប្រជាជន​យើង​ទាំង​ពីរ ក៏​ដូច​ជា​ដើម្បី​ស្ថិរភាព​សន្តិភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​ពិភពលោក​»៕

 

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ