ឯកឧត្តម អ៊ូច ភា អភិបាលខេត្តនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវកែវ រួមដំណើរជាមួយលោកលោកស្រីគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត

ស្រុកសំរោង÷

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អ៑ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយលោក លោកស្រីសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត នាយកប្រតិបត្តិ និងមន្រ្តីសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការអញ្ជើញចូលរួមពី លោក កេត ម៉ៅ អភិបាលនៃគណៈបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជា លោក លោកស្រីអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកនាយក នាយករងរដ្ឋបាលស្រុក លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញសំណេះ សំណាល និងចែកអំណោយរបស់សាខាកាកបាទ ក្រហមកម្ពុជាខេត្តតាកែវជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយបាតុភូតធម្មជាតិខ្យល់កន្រ្តាក់ កាលពីរសៀលថ្ងៃ ទី០៣ ខែកក្កដា ឆ្នាំ២០២១ ចំនួន ៥២ គ្រួសារ ដែលអញ្ជើញមកពីឃុំសំរោងចំនួន ៤៦គ្រួសារ សិង្ហ ៥គ្រួសារ ជើងគួន ១គ្រួសារ។ ដែលក្នុងនោះរងគ្រោះកំរិតធ្ងន់ចំនួន ១៣គ្រួសារ កំរិតមធ្យមចំនួន ៥គ្រួសារ និងកំរិតស្រាលចំនួន ៣៤ គ្រួសារ។

នាឪកាសនោះ ឯកឧត្តមអភិបាលខេត្តបានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៑ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងអំឡុងពេលដែលពិភពលោក និងប្រទេសកម្ពុជាទាំងមូល កំពុងប្រឈមនិងការឆ្លងរីករាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តម សូមសម្តែងនូវការសោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានជួបនូវគ្រោះធម្មជាតិនេះ និងបន្តជំរុញអោយបងប្អូនប្រជាពលរដ្ឋត្រូវចូល រួមការពារ និងថែរក្សាសុខភាពអោយបានល្អ ព្រមទាំងចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួម តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
 
អំណោយដែលបានផ្តល់ជូនក្នុងមួយ
ៗ គ្រួសារទទួលបាន៖
- អង្ករ ២៥គីឡូក្រាម
- តង់ ១
- កន្ទេល ១
- និងឃីត ១កញ្ចប់មានមុង ១ ភួយ ១ សារុង ១ និងក្រមា ១។
 
 
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់