សម្ដេចតេជោ ហ៊ុន សែន ប្រកាសឲ្យជ្រើសរើសពេទ្យចំនួន 200 នាក់ បន្ថែមទៀតសម្រាប់មន្ទីរពេទ្យ តេជោសន្តិភាព

រាជធានីភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសឲ្យរើសពេទ្យ 200នាក់ ដើម្បីបន្ថែមលើបុគ្គលិកបច្ចុប្បន្ន 1.000នាក់ ដើម្បីធ្វើការនៅមន្ទីរពេទ្យជាតិតេជោសន្ដិភាព។

        ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិ តេជោសន្តិភាព
នៅព្រឹកថ្ងៃទី 19 ខែមករា ឆ្នាំ 2023 សម្ដេចបានមានប្រសាសន៍ថា៖ «សង្គមដែលមានការជឿនលឿនគឺតម្រូវការផ្នែកវិស័យ អប់រំ សង្គមកិច្ច និង សុខាភិបាល។ កាលណាយេីងផ្ដោតលើវិស័យហ្នឹងគឺវាល្អវិញទេសម្រាប់ប្រទេសមួយ។ សម្តេចបញ្ជាក់ថា ចាប់ពីពេលនេះទៅគឺវិស័យ សុខាភិបាលនិង អប់រំ គឺត្រូវបានចាត់ទុកវាអាទិភាពជាងគេ»។ បន្ទាប់មក សម្ដេច ក៏បានប្រកាសឲ្យរើសបុគ្គលិកជាប់កិច្ចសន្យាដូចជា អ្នកបើករថយន្ត អ្នកសំអាតចំនួន ៣០០នាក់បន្ថែមទៀតផងដែរ៕ PY-n

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់