អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ​!
ចេញផ្សាយ ថ្ងៃទី 10/01/2023
 
នា​ព្រឹក ថ្ងៃទី​១០​ខែ​មករា ឆ្នាំ​២០២៣ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​តំណាង ទទួល មី​ម៉ា​ម៉ា ចំនួន ៣០​កេស​ធំ ស្មើនឹង ១៨០​កេស​តូច របស់ ឯកឧត្តម លី ហុង ទីប្រឹក្សា​ក្រសួង​មហាផ្ទៃ និង លោកជំទាវ ប្រគល់ជូន​អាវុធហត្ថ​រាជធានី​ភ្នំពេញ សម្រាប់​ជា​ប្រយោជន៍ បន្ថែម​លើ​អាហារ​រូបត្ថ​ម្ភ របស់​សមាជិក កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។
 
​ក្នុងឱកាស​នោះ ក្រុមការងារ តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្តម លី ហុង និង លោកជំទាវ ដែល​មានចិត្ត​ជ្រះថ្លា​ឧបត្ថម្ភ​មី​ចំនួន​៣០​កេស​ធំ ដល់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នាពេលនេះ​

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់