ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ​ ​ជា​កន្លែង​ប្រភព​បន​ល្បែងស៊ីសង ខណៈដែល​ទីតាំង​មួយ​នេះ​មាន​បុគ្គល​គ្រា​ក់ៗ​នៅ​ពីក្រោយ​ខ្នង ហ៊ាន​ប្រឆាំង​និង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន

ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ​ ​ជា​កន្លែង​ប្រភព​បន​ល្បែងស៊ីសង ខណៈ​ទីតាំង​មួយ​នេះ​មាន​បុគ្គល​គ្រា​ក់ៗ​នៅ​ពីក្រោយ​ខ្នង ហ៊ាន​ប្រឆាំង​និង​បទបញ្ជា សម្តេច​តេជោ ហ៊ុន សែន 

ថ្ងៃចេញផ្សាយ៖ ថ្ងៃទី17 ខែ12 ឆ្នាំ2222

PY-News

 
(​ភ្នំពេញ​) ៖ បញ្ហា​បទល្មើស​ល្បែងស៊ីសង​កំពុងតែ​កើតមានឡើង​យ៉ាង​គគ្រឹក​​​ស្ថិតនៅ​ជាន់​ទី​៤ ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ កំពុងតែ​ផ្គើន​នឹង​បទបញ្ជា​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ សម្ដេច​បាន​បញ្ជា​ឲ្យ​បិទ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​។​
​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ដែល​អង្គភាព​សារព័ត៌មាន​យើង ទទួលបាន​ពី​ប្រប្រជាពលរដបាន​ប្រាប់ថា «​មាន​ទីតាំង​លួច​បើក​ហ្គេម​អន​ឡាញ​គ្រប់​ប្រភេទ​មួយកន្លែង កំពុងតែ​បើក​លេង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​អាជ្ញាធរ​ណាមួយ​ចុះ​មក​បង្ក្រាប​ឡើយ ខណៈ​ទីតាំង​ល្បែង​អន​ឡាញ​ខុសច្បាប់​មួយ​កន្លែង​នេះ​ស្ថិត​នៅ​ផ្សារ​បឹងត្របែក​ផ្លា​ហ្សារ​ផ្លូវ​លេខ​៤៦៦ ភូមិ​៦ សង្កាត់់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​»​។​
​ប្រភព​បន្តថា ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​គ្រប់​ប្រភេទ​នេះ ជា​របស់​ជនជាតិ​ចិន ដែលមាន អ្នកធំ ឬ​អ្នកមានអំណាច ជា​អ្នក​កាង​ល្បែង​មួយ​នេះ​ហើយ​ទើប​បានជា​ហ៊ាន​បើក​លេង​ល្បែងស៊ីសង​អន​ឡាញ​គ្រប់​ប្រភេទ​យ៉ាង​ដូចនេះ ព្រោះ​មិន​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​បង្ក្រាប​ក្នុង​ទីតាំង​ខាងលើ​នេះ​ឡើយ ឃើញ​តែ​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​ចិន​ចូល​ទៅ​លេង​កាន់តែច្រើន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​
​ពាក់ព័ន្ធ​ករណី​ល្បែង​អន​ឡាញ​ខុសច្បាប់​នៅ​បឹង​ត្របែក​ផ្លា​ហ្សារ​នេះ តើ លោក កៀង ល័​ក្ស អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ចំការមន និង លោក​លោក​វីរ​សេនីយ​ឯក យិន សាន អធិការ​នគរបាល​ខណ្ឌចំការមន បានដឹង​ដែរ​ឬទេ​.?
       គួរ​បញ្ជាក់​ផង​ដែរ​ថា យោង​ទៅ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់់ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើង​កាល​ពី​ព្រឹក​ថ្ងៃ​១៧ ខែ​កញ្ញា ឆ្នាំ​២០២២​នេះ​ថា ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់រូប​ជា​ពិសេស​មន្ត្រី​ថ្នាក់ក្រោម​ជាតិ ត្រូវ​បង្ក្រាប​ឲ្យអស់​នូវ​ល្បែងស៊ីសង​ខុស​ច្បាប់គ្រប់​ប្រភេទ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ជាមួយ​និង​ការព្រមាន​ដកដំណែង​ថែមទៀត​ផង​។​
​ពលរដ្ឋ និង​អ្នកសារព័ត៌មាន​ចាំ​មើល​ថា តើ​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​នេះ នឹង​ទៅជា​យ៉ាងណា ហើយ​តើ​មន្ត្រី​ពាក់ព័ន្ធ​មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប្រឆាំង​និង​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន ពិសេសតើលោក ​អភិបាល​ខណ្ឌ​ចំការមន និង​លោក អធិការ​ខណ្ឌ​ហ៊ាន​ចុះ​ទៅ​បង្ក្រាប​ទីតាំង​មួយ​នេះ​ដែរ​ឬទេ​? អង្គភាព​សារព័ត៌មាន​យើង នឹង​ធ្វើ​បច្ចុប្បន្នភាព​បន្តទៀតថា តើ​ទីតាំង​ល្បែងស៊ីសង​អន​ឡាញ​គ្រប់​ប្រភេទ​នេះ នឹង​ទៅជា​យ៉ាងណា​?៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ