ពិធីប្រកាសប្រគេនភារកិច្ច ជូនព្រះភិក្ខុ កន្តសីលោ គង់ នី ជាព្រះចៅអធិការស្ដីទី និងភិក្ខុ សយ វិចិត្រា ជាគ្រូសូត្រស្ដាំ គង់នៅវត្តកាលក្ខ័ន្ធហៅវត្តទន្លាប់
ពិធីប្រកាសប្រគេនភារកិច្ចជូនព្រះភិក្ខុ កន្តសីលោ គង់ នី ជាព្រះចៅអធិការស្ដីទី និងព្រះភិក្ខុសយ វិចិត្រា ជាគ្រូស៊ុតស្ដាំ គង់នៅវត្តកាលក្ខ័នធហៅទន្លាប់
សំរោង៖ នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២២ លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក រួមដំណើរដោយ លោក សុីន សុផល អភិបាលរងស្រុក លោកស្រី ហ៊ី ស៊ីតា នាយក រងរដ្ឋបាលស្រុក លោកប្រធាន អនុប្រធាន ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំសិង្ហ ព្រះចេតនាភិរ័ក្ខ សម សុផល ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះគ្រូឧត្តមមេធា និងជាព្រះគ្រូអនុគណស្រុក រួមព្រះរាជដំណើរដោយព្រះមន្រ្តីសង្ឃគ្រប់អង្គ បាននិមន្ត និងអញ្ជើញជាអធិបតីភាព និងព្រះអធិបតីភាពក្នុងពិធីប្រកាសប្រគេនភារកិច្ចជូនព្រះភិក្ខុ កន្តសីលោ គង់ នី ជាព្រះគ្រូចៅអធិការស្តីទី និង ព្រះភិក្ខុ សយ