អាវុធហត្ថខេត្តតាកែវ បង្ក្រាបមុខសញ្ញាលួច និងអ្នកទទួលផលចោរកម្ម១០នាក់

អាវុធហត្ថហត្ថខេត្តតាកែវ បង្ក្រាបមុខសញ្ញាលួច និងអ្នកទទួលផលចោរកម្ម១០នាក់

ចេញផ្សាយ៖១៧/១១/២០២២

PY-News

តាកែវ៖ក្រោយមានប្រតិកម្មធ្ងន់ៗពីសំណាក់ប្រជាពលរដ្ឋក្រុងដូនកែវ ទៅលើកម្លាំងសមត្ថកិច្ចដែលធ្វេសប្រហេសក្នុងការបង្ក្រាប និងស្រាវជ្រាវបទល្មើសចោរកម្មក្នុងមូលដ្ឋានដែលកើតមានផ្ទួនៗកន្លងមក ពេលនេះកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានចាប់ខ្លួនជនសង្ស័យមានទាំងអ្នកទទួលទិញផលចោរកម្ម និងអ្នកលួចបាន១០នាក់យកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ប្រតិបត្តការនេះ ធ្វើឡើងនៅរសៀងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថក្រុង ដឹកនាំដោយលោកវរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ដោយលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។ ជាលទ្ធផលជនសង្ស័យធ្វើសកម្មភាពលួច៧នាក់ និងម្ចាស់ទីតាំងទិញ លក់ អេតចាយដែលបានទទួលទិញផលចោរកម្ម៣ទីតាំង ចំនួន៣នាក់ត្រូវបានឃាត់ខ្លួន។
 
តាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ទីតាំងដែលបានទទួលទិញផលចោរកម្មមាន ១ឈ្មោះ ជុន ណារួន ភេទប្រុស អាយុ៣០ឆ្នាំ ជាអាជីវកររស់នៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ។ ២ឈ្មោះ យី ភ័សនី ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរអាជីវករ រស់នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ។ ៣ឈ្មោះ កែវ សាលី ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ដោយឡែកជនសង្ស័យទាំង៧នាក់មាន៖ ១ឈ្មោះ ហ៊ឹម ផន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្វាវ ឃុំតាសឹង្ហ ស្រុកទ្រាំង។ ២ឈ្មោះ យ៉េង ប៊ុណ្ណា ភេទប្រុស អាយុ២១ឆ្នាំ។ ៣ឈ្មោះ ចៅ ភី ភេទប្រុស អាយុ២៧ឆ្នាំ ។ ៤.ឈ្មោះ ឈៀង ប៊ុនរឿន ភេទប្រុស អាយុ៤១ឆ្នាំ។៥.ឈ្មោះ សុខ ថា ភេទប្រុស អាយុ២២ឆ្នាំ។ ៦.ឈ្មោះប៊ុន រាសី ភេទប្រុស អាយុ១៧ឆ្នាំ។ ៧.ឈ្មោ សូ សុដា ភេទប្រុស អាយុ២៤ឆ្នាំជនសង្ស័យ​ទាំង៦នាក់ មានទីលំនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ។ ចំណែកវត្ថុតាងដែលរកឃើញមានខ្សែភ្លើងមួយចំនួនធំ។
 
 

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​