អង្គការសហប្រជាជាតិបានកំណត់ចំនួនមនុស្សទូទាំងពិភពលោកកើនលើសជាង 08 ពាន់លាននាក់

        អង្គការសហប្រជាជាតិ​បានកំណត់​ពិភពលោក​ថា មាន​ចំនួន​មនុស្ស​លើសពី ៨ពាន់​លាន​នាក់​កាលពី​ថ្ងៃ​អង្គារ​។ ជាស​កល​ការកំណត់​ដ៏​សំខាន់​នៃ​ចំនួន​ប្រជាជន ៨ពាន់​លាន​នាក់​បាន​បង្ហាញ​ថា ១​ពាន់​លាន​នាក់​ត្រូវបាន​បន្ថែម​នៅ​លើ​ភពផែនដី​ក្នុង​រយៈពេល​ត្រឹមតែ ១១ឆ្នាំ​ចុង​ក្រោយនេះ​។

        ចំពោះកំណើន​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៃ​ចំនួន​ប្រជាជន​ពិភពលោក គឺ​បណ្តាលមកពី​និន្នាការ​ស្របគ្នា​ចំនួន​ពីរ​។ ម្យ៉ាងវិញទៀត ការ​កើនឡើង​បន្តិច​ម្តងៗ​នៃ​អាយុ​វែង​ជា​មធ្យម​របស់​មនុស្ស ដោយ​សារ​តែ​ភាព​រីកចំរើន​យ៉ាង​ទូលំទូលាយ​នៃ​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ អនាម័យ​ផ្ទាល់ខ្លួន និង​ឱសថ​។ លោកស្រី Maria Spatolisano ជំនួយការ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ទទួលបន្ទុក​កិច្ចការ​សម្របសម្រួល​គោលនយោបាយ​និយាយ​ថា មាន​កម្រិត​ខ្ពស់​នៃ​ការបន្ត​ឲ្យ​មាន​កូន​នៅ​ក្នុង​ប្រទេស​ជាច្រើន​។​ អ្នកជំនាញ​និយាយថា សម្ពាធ​ធនធាន​នឹងធ្វើ​ឲ្យ​មានការ​ទទួលបន្ទុក​ដ៏​ធ្ងន់ ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​តំបន់​អាហ្វ្រិក ដែល​ចំនួន​ប្រជាជន​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​ខ្ពស់​។ ទាំងនេះ​ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​ពី​ផលប៉ះពាល់​អាកាសធាតុ ហើយ​ភាគច្រើន​ត្រូវការ​ហិរញ្ញប្បទាន​អាកាសធាតុ​។
 
        យោងតាមស ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​សន្តិភាព​បាន​ឲ្យ​ដឹងថា នៅ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក ជា​កន្លែង​ដែល​មនុស្ស​ប្រមាណ ៧៣៨​លាន​នាក់​រស់នៅ​ដោយ​ពុំមាន​ការផ្គត់ផ្គង់​អាហារ​គ្រប់គ្រាន់ ដែល​ចំនួន​ប្រជាជន​ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹង​កើនឡើង ៩៥% នៅ​ពាក់កណ្តាល​សតវត្សរ៍​។ ​លោកស្រី​និយាយថា កំណើនប្រជាជន​ពិភពលោក​ភាគច្រើន​នឹង​កើន​ឡើង​កាន់​តែច្រើន ​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​បំផុត​របស់​ពិភពលោក​។ ប្រទេស​មាន​ចំណូល​មធ្យមភាគច្រើន​នៅ​អាស៊ីមាន​ចំនួន​ភាគច្រើន​នៃ​កំណើន​នេះ ដោយ​ទទួល​បាន​ប្រជាជន​ប្រហែល ៧០០​លាន​នាក់​ចាប់​តាំងពី​ឆ្នាំ២០១១​។ ​ឥណ្ឌា​បាន​បន្ថែម​ប្រជាជន​ប្រហែល ១៨០​លាន​នាក់ ហើយ​នឹង​កើន​លើស​ប្រទេស​ចិន​ ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​លើ​ពិភពលោក​នៅ​ឆ្នាំក្រោយ​។ ទោះ​ជា​យ៉ាងណា​កំណើត​បាន​ធ្លាក់​ចុះ​ជា​លំដាប់​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ជប៉ុន​។ ​ចិន​ក៏បាន​ព្យាយាម​ដោយ​មាន​កម្មវិធី​គោលនយោបាយ​កូន​តែមួយ​របស់​ខ្លួន ហើយ​កាលពី​ឆ្នាំមុន​បាន​ជំ​រុញ​ឱ្យ​គ្រួសារ​មាន​កូន​ទី​ពីរ និង​ទី​បី ខណៈ​បាន​ដាក់​កំហិត​ផង​ដែរ​នៃ​លទ្ធភាព​នៃ​ការ​រំលូត​កូន​ ដោយ​មិន​ប្រើប្រាស់​ក្បួន​វេជ្ជសាស្ត្រ​៕
 

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ