បុរស់ជាម្ចាស់រថយន្ត៥៧០ បាញ់សម្លាប់យុវជនម្នាក់ស្លាប់នៅតាមដងផ្លូវត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន

បុរសជាម្ចាស់រថយន្ត៥៧០ បាញ់សម្លាប់យុវជនម្នាក់ស្លាប់នៅតាមដងផ្លូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
 
ភ្នំពេញ៖ បុរសវ័យជាង៤០ឆ្នាំ ដែលជាម្ចាស់រថយន្ត 570 បាញ់សម្លាប់យុវជនម្នាក់ដែលជាមុខសញ្ញាសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច​ជំនាញព្រហ្មទណ្ឌ​សហការជាមួយនឹងកម្លាំងមូលដ្ឋាន ខណ្ឌសែនសុខធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានឡោមព័ទ្ធផ្ទះជនសង្ស័យ។ ស្រាប់តែពេលនោះជនសង្ស័យក៏បានចេញមកសារភាពខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ មូលដ្ឋានខណ្ឌទួលគោក។
 
យោងតាមចម្លើយសារភាពរបស់បុរសវ័យចំណាស់ជាម្ចាស់រថយន្ត lexus570 ដែលបានបាញ់ប្រហារលើយុវជនម្នាក់​នោះបានឲ្យដឹងថា​ខ្លួនកំពុងតែ​ជិះរថយន្តស្រាប់តែយុវជនដែលជាជនសង្ស័យបានជិះម៉ូតូ។មកប៉ះជាមួយនឹងរថយន្តរបស់គាត់ ហើយមិនឈប់ព្យាយាម​គេច បន្ថែមទៀតក៏ឮសំឡេង​ស្រែកមកថាចោរៗ ផងនោះ បានដកកាំភ្លើងបាញ់ចេញពីក្នុងរថយន្តបាញ់ ពីក្រោយបណ្ដាលឲ្យស្លាប់តែម្ដង។
 
បច្ចុប្បន្នបុរសជាជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនសមត្ថកិច្ចមូលដ្ឋានខណ្ឌសែនសុខ ដើម្បីសួរនាំនិងកសាង​សំណុំរឿងចាត់ការតាមនីតិវិធី។
 
គួរបញ្ជាក់ផងដែរនៅវេលាម៉ោងម៉ោង០១និង២០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២២ យុវជនម្នាក់ដែលគេសង្ស័យ​ថាជាមុខសញ្ញាគាស់ផ្ទះខណៈដែលកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងតែតាម ភ្លាមនោះប្រហែលជាជនសង្ស័យដឹងមុនឬយ៉ាងណា បានព្យាយាមជិះគេចខ្លួន ស្រាប់តែមានបុរសម្នាក់​កំពុងតែជិះរថយន្តម៉ាក​លុចស៊ីស ៥៧០ បានដកកាំភ្លើងបាញ់ទៅលើយុវជនដែលគេសង្ស័យ ជាមុខសញ្ញាចោរពីក្រោយខ្នងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅម្ដុំ សាលា IU ចំណុចផ្លូវលេខ ១០១១ កែងជាមួយនឹងផ្លូវលេខ១៩៧៨ មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
តាមមន្រ្តីជំនាញបានឱ្យដឹងថាជនរងគ្រោះ ឈ្មោះ រិទ្ធិ ចិត្ត្រា អាយុ២៤ឆ្នាំ ស្នាក់នៅផ្លូវលំ ភូមិ រោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញត្រូវ២គ្រាប់ចំខ្នងធ្លាយមកទ្រូងដួលស្លាប់នៅលើចិញ្ចើមផ្លូវ។
 
តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែល្បាតនិងច្បាមមុខសញ្ញាគាស់ផ្ទះ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យ០២ នាក់ជិះម៉ូតូពីរគ្រឿង ដោយម្នាក់ជា​ម៉ូតូម៉ាកសង់ឌ្រីម និងម្នាក់ទៀតដែលជាជនរងគ្រោះបានស្លាប់គឺជិះម៉ូតូម៉ាកស្គុបពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JG ៤៧២៩ ត្រូវបានជនស៊ីវិលម្នាក់ដែលកំពុងតែជិះរថយន្តម៉ាកលុចស៊ីស 570 kuro ពណ៌ខ្មៅ បានដកកាំភ្លើងបាញ់​ទៅលើយុវជនដែល​ជាជនសង្ស័យជិះម៉ូតូម៉ាកស្កូបពី ពីក្រោយខ្នងចំនួន០២គ្រាប់ បានឲ្យដួលម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
 
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការកុសល្យវិច្ច័យរួចត្រូវបានយកទៅតម្កល់នៅវត្ត ទឹកថ្លា ប្រគល់ជូនសាច់ញាតិ​មកទទួលធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ