សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីទីម័រខាងកើត

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីទីម័រខាងកើត
October 20, 2022 ព័ត៌មានអជាតិ
នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ 
 
 
ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីទីម័រខាងកើត បានគោរពថ្លែងអរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីម័រលើវិស័យអភិវឌ្ឍន៍ វិស័យកសាងជាតិ ស្ថេរភាពសង្គម និងគាំទ្រ ជាសមាជិកភាពក្នុងសហគមន៍អាស៊ាន។ ហើយថ្មីៗនេះទៀតសោត កម្ពុជា បានជួយទីម័រក្នុងការឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយនឹងបរិក្ខារពេទ្យដទៃទៀតផងដែរ។
 
ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោ ថា ឯកឧត្តម មកទស្សនកិច្ចនៅប្រទេសកម្ពុជា បានឃើញការរីកចម្រើនរបស់ប្រទេសកម្ពុជាជាលំដាប់។ ជាមួយគ្នានោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចម្រើនផងដែរ។ ក្នុងន័យនេះ ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្ដេចតេជោ នូវបំណងចង់ពង្រីកពង្រឹងចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើង តាមរយៈឲ្យមានការហោះហើរត្រង់ប្រទេសទាំងពីរ និងលើកកម្ពស់លើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
 
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ក៏បានអបអរសាទរចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតកាន់តំណែងជាប្រធានាធិបតីជាលើកទី២។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ឆ្នាំនេះជាខួបទី ២០ នៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្ដេចតេជោក៏បានសម្តែង នូវការស្វាគមន៍ចំពោះការហោះហើរត្រង់រវាងកម្ពុជា និងទីម័រខាងកើត។
 
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យទីម័រខាងកើតបង្កើតការវិនិយោគនៅកម្ពុជា ដូចជាផ្នែកម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសំងួត ហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្ដង។ សម្ដេចក៏បានគូសបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតឲ្យបរទេសវិនិយោគ ១០០ ភាគរយ។ សម្ដេចក៏បានលើកទឹកចិត្តជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយណាដែលប្រមុខរដ្ឋាភិបាលបានចុះហត្ថលេខាហើយ ហើយក៏សូមឲ្យពិនិត្យជំរុញកិច្ចសហប្រតិបត្តការលើវិស័យអប់រំ និងវិស័យសន្តិសុខផងដែរ៕
 

ព័ត៌មាន ថ្មីៗ

ឯកឧត្តម អ៊ូ វណ្ណា និងលោកជំទាវ នាំយកបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តថ្លាវ!​
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី!
ឯកអគ្គរាជទូតអង់គ្លេស ក្នុងជំនួបជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកកំណើនទេសចរណ៍អង់គ្លេសនៅកម្ពុជា ជាសមិទ្ធផលរួមចំណែកពីកត្តាសន្តិសុខល្អ
ឧត្តមសេនីយ៍ត្រី សៀ ទីន ចូលរួមអមដំណើរ ឯកឧត្ដម លី សំរឹទ្ធ និង ឯកឧត្ដម ប្រាក់ សោភ័ណ ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី២ នៅ​វត្តរាជបូណ៌ និងវត្តទេពពោធិ៍វង្ស!
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺខ្សោយក្រលៀនកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន!
ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកឧត្តមសេនីយ៍ទោ​ ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកស្រី ស៊ុន យ៉ឺត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ