មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តតាកែវថ្មី ប្រាប់មន្ត្រីកងរាជអាវុធហត្ថទាំងអស់ កុំឲ្យលាក់លៀមបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសកុំពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន

មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវថ្មី ប្រាប់មន្រ្តីកងរាជអាវុធហត្ថទាំងអស់កុំឲ្យលាក់លៀមបទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសកុំពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន
 
តាកែវ៖ ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ លើកទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ មេបញ្ជាការកងរាជអាវុហត្ថខេត្តតាកែវថ្មី លោកឧត្តមសេនីយ៍ត្រី សេង មហា បានដាស់តឿនដល់ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ទាំង១០ និងមន្រ្តីកងរាជអាវុធហត្ថទាំងអស់ មិនត្រូវលាក់លៀមបទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ជាពិសេសបញ្ហាគ្រឿងញៀន ពោលត្រូវតែរាយការមកកាន់បញ្ជាការដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាបង្រ្កាបបទល្មើសដែលកើតមានឡើងឲ្យខាងតែបាន។
 
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានថ្លែងថា «មេបញ្ជាការកងរាជអាវុធហត្ថ មូលដ្ឋានក្រុងស្រុក និងមន្រ្តីទាំងអស់ មិនត្រូវលាក់លៀមបទល្មើស ឬរឿងដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបញ្ហាគ្រៀងញៀន ដោយខ្លាចមេស្ដីបន្ទោសនោះទេ គឺត្រូវតែរាយការណ៍រាល់បទល្មើសដែលកើតមានឡើង ហើយសហការបង្រ្កាបឱ្យខានតែបាន»។
 
ពាក់ព័ន្ធបញ្ហាគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី សេង មហា បានណែនាំដល់ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ទាំង១០ និងមន្រ្តីកងរាជអាវុធហត្ថទាំងអស់ នៅក្នុងខេត្តតាកែវ កុំឱ្យយកចិត្តទុកដាក់បញ្ហាគ្រឿងញៀននេះជាបញ្ហាស្នូល ដោយធ្វើយ៉ាងណាបង្រ្កាបការប្រើប្រាស់ ចែកចាយជួញដូរ និងផលិតកុំឲ្យកើតមាន ដែលមានការលើកឡើងច្រើនពីបញ្ហាគ្រឿងញៀននេះ ហើយចំពោះអ្នកពាក់ព័ន្ធបើជាសមត្ថកិច្ច មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ត្រូវរាយការណ៍ផ្ទាល់មកកាន់មេបញ្ជាការ ដើម្បីសុំគោលការណ៍ទៅថ្នាក់ដឹកនាំ ចាប់ខ្លួនយកទៅផ្តន្ទាទោសឲ្យខាងតែបាន និងគ្មានការយោគយល់អ្វីទាំងអស់៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់