តុលាការសម្រេចរឹបអូសជាបណ្ដោះអាសន្នគំរោងលំនៅដ្ឋានមាស(Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅខណ្ឌកំបូល!

តុលាការសម្រេចរឹបអូសជាបណ្ដោះអាសន្នគំរោងលំនៅដ្ឋានមាស(Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅខណ្ឌកំបូល!
 
(ភ្នំពេញ)៖យោងតាមដីកាសម្រេចលេខៈ៣៩៨(ឋ)ដ.រចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញសម្រេចរឹបអូសជាបណ្ដោះអាសន្ននូវគំរោងលំនៅដ្ឋានមាស((Gold Villa)ចំនួន០៤ទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់គំរោងឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី (កូនបង្កើត) ដែលមានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ  ដើម្បីកុំឲ្យមានការលក់ ផ្ទេរកម្មសិទ្ធិ ឲ្យទៅជនទី០៣ ឬធ្វើការកែឆ្នៃ ដែលនាំឲ្យបាត់បង់ស្ថានភាពក្នុងគោលបំណងការពារប្រយោជន៍ស្របច្បាប់និងជៀសវាងកាតខាតបង់ប្រយោជន៍របស់ម្ចាស់បំណុល ហើយត្រូវរងចាំសេចក្ដីសម្រេចរបស់តុលាការសិន។
 
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ភេទស្រី ត្រូវជាកូនបង្កើត ជាម្ចាស់គំរោង បានចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះល្វែងចំនួន០៣ល្វែងជាមួយម្ចាស់បំណុល មានទីតាំងស្ថិតនៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ លុះដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមានបានចុះកិច្ចសន្យាម៉ៅការសាងសង់ផ្ទះវិឡាទោល១ផ្ទះទៀតស្ថិងនៅទីតាំង សរុបទាំងប្រាក់ទំាងអស់ចំនួន១៣៤,២៨៩$(មួយសែនបីម៉ឺន បួនពាន់ពីររយ  ប៉ែតសិបប្រាំបួនដុល្លារ) ក្រោយពីបានចូលសាងសង់ស្ទើសម្រេចបានមួយរយភាគរយ ហើយប្រាក់ដែលឈ្មោះ សេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមានបានទូទាត់មកឲ្យម្ចាស់បំណុលបានត្រឹមតែ៧៧,០០០$(ប្រាំពីរម៉ឺន ប្រាំពីរពាន់ដុល្លារ)តែប៉ុណ្ណោះ។ហើយចំនួនប្រាក់ដែលនៅសល់ម្ចាស់បំណុលបានសាងសង់ជាបន្តបន្ទាប់សរុបអស់៥៧,២៨៩$(ប្រាំម៉ឺន ប្រាំពីរពាន់ ពីររយ ប៉ែតសិបប្រាំបួនដុល្លារ)ដែលឈ្មោះសេង ណារី ភេទស្រី និង ឈ្មោះ ស៊ុន ជាមាន ពុំបានទូរទាត់មកឲ្យម្ចាស់បំណុលឡើយ ។
 
សូមបញ្ជាក់ថា៖កន្លងមកម្ចាស់បំណុលក៏ធ្លាប់បានពឹងពាក់មេធាវីដើម្បីធ្វើការជូនដំណឹងស្ដីពីការទូរទាត់ប្រាក់ដែលនៅសេសសល់ដែរនៅតែមិនព្រមចូលខ្លួនមកទូរទាត់ប្រាក់ថ្លៃសាងសង់ ហើយឈ្មោះ សេង ណារី  និង ឈ្មោះ ស៊ុន ជាមាន (កូនបង្កើត) ជាម្ចាស់គំរោងលំនៅដ្ឋានមាស(Gold Villa) តែងតែព្យាយាមគេចវេសមិនចូលខ្លួនមកអនុវត្តកាតព្វកិច្ចឡើយ ក្រោយឃើញរោគសញ្ញាទុច្ចរិត  ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ច និង ខួចប្រជយោជន៍ដល់ម្ចាស់បំណុលយ៉ាងធ្ងន់ធ្ងរជាពិសេសគ្មានប្រាក់បើកឲ្យកូងជាង ថ្លៃទិញសម្ភារៈគ្រឿងសំណង់ផ្សេងៗផងនោះ ទើបម្ចាស់បំណុលសម្រេចដាក់ពាក្យស្នើសុំទៅតុលាការដើម្បីសម្រេចរឹបអូសរក្សាការពារជាបណ្ដោះអាសន្ន។
 
ក្នុងសំណុំរឿងនេះមហាជនជាច្រើនបានដាក់ការសង្ស័យថា តើគំរោងលំនៅដ្ឋានមាស(Gold Villa)ផ្ទះល្វែង ឬផ្ទះវីឡា របស់ឈ្មោះសេង ណារី  និង ឈ្មោះ ស៊ុន ជាមាន (កូនបង្កើត)មានស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងស្ថាប័នពាក់ព័ន្ធដែរឬទេ?
 
ទោះបីយ៉ាងណាបច្ចុប្បន្ននេះទីតាំងទាំង០៤ខាងលើត្រូវបានតុលាការសម្រេចរឹបអូសរក្សាទុកជាបណ្ដោះអាសន្ន ហើយជាការអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋក៏ដូចជាសាធារណៈជននិងអតិថិជនមុននឹងទិញផ្ទះល្វែងឬផ្ទះវិឡាស្នាក់នៅ ជាពិសេសផ្ទះនិងដីស្ថិតក្នុងទីតាំងខាងលើត្រូវសិក្សាពិចារណាសម្រេចចិត្តឲ្យបានច្បាស់លាស់ជៀសវាងចំណាយលុយទិញហើយពាក់ព័ន្ធប៉ះទ្រព្យដែលត្រូវបានកំពុងជាប់ប្ដឹងនៅតុលាការឬត្រូវបានតុលាការរឹបអូសធ្វើឲ្យខាតពេលវេលា បាត់បង់សេដ្ឋកិច្ច និងខាតទាំងមាសប្រាក់ជាដើម៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ