អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា

អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា
ក្រោម​ការបញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភេទ​ប្រុស ក្នុងករណី​៖ កាន់កាប់ និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ។
-​ពេលវេលា​កើតហេតុ​៖ ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤ និង​៣០​នាទី​។​
-​ទីកន្លែង​៖ ចំណុច​ផ្លូវ​ជាតិ​លេខ​៤ ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​
 
**​ជនរងគ្រោះ ចំនួន ០២​នាក់​៖
១-​ឈ្មោះ សួង បូ​និច ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ នៅ​ភូមិ​តាសេក សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ម្ចាស់​រថយន្ត​កាមរី​បា​ឡែន​)​។​
២-​ឈ្មោះ ណាត បូ​ផាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចុងភៅ​រោងការ នៅ​ភូមិ​គម្ពោធ​ស្បូវ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល (​ម្ចាស់​រថយន្ត​ហាយ​ឡែន​ឌ័​រ​)​។​
 
**​ជនសង្ស័យ ០១ នាក់​៖
-​ឈ្មោះ ញឹក សុ​វុត្ថា ហៅ​ស្រួច ហៅ​ថាច (​មាន​សារធាតុ​ញៀន​) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អ្នក​យក​សារព័ត៌មាន សង្គម​អភិវឌ្ឍន៍ នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)​។​
 
**​វត្ថុតាង​ចាប់យក​៖
១-​អាវុធខ្លី​ម៉ាក G-Lock19 (​ឡុក​19) (USA) RTP75555 ០១​ដើម បង់​០១ គ្រាប់​០១ សំបក កា​ទូ​ស​ចំនួន​០២ ។​
២-​ប័ណ្ណ​ព័ត៌មាន គេហទំព័រ​សង្គម​អភិវឌ្ឍន៍ ០១ និង​លិខិត​បញ្ជា​បេសកម្ម ០១​។​
៣-​កាបូបស្ពាយ​សម្រាប់​អាវុធ ០១ កូនសោ​ឡាន​លុច​ស៊ី​ស ០១ និង​ជ័រ​សម្រាប់​ដាក់​គ្រាប់កាំភ្លើង ចំនួន​០២ ។​
៤-​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ADV ពណ៌​ស ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ ភ្នំពេញ 1JE-3621​។​
 
**​ផល​ប៉ះពាល់​ខូចខាត​៖
-​រថយន្ត ម៉ាក​កាមរី​បា​ឡែន ពណ៌​ទឹកប្រាក់ ឆ្នាំ​២០០៣ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BC-4568 ត្រូវចំ​ទ្វា​មុខ ខាងស្ដាំ ០១​គ្រាប់​។​
-​រថយន្ត​ម៉ាក​ហាយ​ឡែន​ឌ័​រ ពណ៌​ស ឆ្នាំ​២០០១ ពាក់​ផ្លាកលេខ​ភ្នំពេញ 2AD-4931 ត្រូវចំ​ស្តុប​ឆ្វេង ខាងក្រោយ ០១​គ្រាប់ និង​ចំ​ថ្ពាល់​មុខ​ខាងឆ្វេង ០១​គ្រាប់​។​
 
**​សភាព​រឿងហេតុ​៖
នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ ផ្នែក​ជំនាញ​បានទទួល​ព័ត៌មាន​ពី ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​បែក​ចាន ថា​មាន​មុខសញ្ញា​មានឈ្មោះ​ដូច​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក ADV ពណ៌​ស ឆ្នាំ​២០២១ ពាក់​ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់​អាវុធ​ខ្លី​មួ​យ​ដើម បាញ់​រថយន្ដ​អ្នកដំណើរ​តាម​ដង​ផ្លូវជាតិ​លេខ​៤ ក្រោយពី​ទទួលបាន​ព័ត៌មាន កម្លាំង​អន្តរាគមន៍​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល សហការណ៍​ជាមួយ​កម្លាំង​ប៉ុស្ដិ៍ បាន​តាម​ស្ទាក់ ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច ផ្លូវជាតិ​លេខ​៤ ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល ហើយ​បាន​នាំទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរ​នាំ​បន្ត​តាម​នីតិវិធី​។​
 
-​ចម្លើយ​សារភាព​ថា​៖ ខ្លួន​បាន​បាញ់ ចំនួន ០៤​គ្រាប់ ត្រូវ​រថយន្ត ០៣​គ្រាប់ មុន​ពេល​មកដល់​ស្រុក​អង្គស្នួល គឺ​បាន​បាញ់​នៅ​ភ្នំពេញ ជា​ច្រើន​គ្រាប់ ។​
-​មូលហេតុ​ខឹង​ប្រពន្ធ (​បឋម​) ជំនាញ​កំពុង​បន្ត​នីតិវិធី​

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ