ស្ត្រីមានផ្ទៃពោះកើតជំងឺកូវីត១៩ បានសម្រាលកូនរួចរាល់ដោយសុវត្ថិភាពនៅមណ្ឌលព្យាបាលព្យាបាលហ៊ុន សែន ភូមិថ្មី

ស្រ្តីកើតកូវីដ១៩ សម្រាលកូនស្រីបានដោយសុវត្តិភាពនៅមណ្ឌលព្យាបាល ហ៊ុន សែន ភូមិថ្មី
 
ស្ត្រីម្នាក់វិជ្ជមានកូវីដ១៩ បានសម្រាលបានកូនស្រីដោយសុវត្ថិភាពទាំងម្តាយ និងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតគិរី។
តាមការអះអាងពីលោក វេជ្ជបណ្ឌិតជាសុខចិន្តាប្រចាំការព្យាបាលនៅបណ្ឌលព្យាបាលខាងលើបានឱ្យដឹងថាស្ត្រីដែលឆ្លងទន្លេបានជោគជ័យនោះបានយកសំណាកទៅពិនិត្យហើយរកឃើញវិជ្ជមានកូវីដ១៩ ហើយមកសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យហ៊ុនសែនភូមិថ្មីតាំងពីថ្ងៃទី១ខែកក្ដដាឆ្នាំ២០២១។លោកវេជ្ជបណ្ឌិតបន្តថា ស្រ្តីដែលក្រុមគ្រូពេទ្យជួយសម្រាលកូនបានដោយជោគជ័យមានឈ្មោះយ៉ែម មិថុនា មានទីលំនៅ ភូមិ
ទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។ ហើយស្ត្ដែលរីមានផ្ទៃពោះបានសម្រាលនៅវេលាម៉ោង៦.៣០នាទីល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ បច្ចុប្បន្នទាំងម្តាយនិងកូនត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យដែលនៅប្រចាំការផ្ទាល់។
 
ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីក៏ដូចជាក្រុមគ្រួសារ អ្នកជំងឺ បានសម្ដែងការគោរព កោតសរសើរ ចំពោះ ការតាំងចិត្ត ភាពអង់អាចក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខបានលះបង់ទាំងផ្លូវកាយផ្លូវចិត្ត ក្នុងការបម្រើសេវាសុខភាព និងសង្គ្រោះជូនដល់ប្រជាពលរដ្ឋរក្នុងពេលមានជំងឺកូវីដ១៩។
 
 

 

 

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ