កងកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ក្រុងកំពង់ឆ្នាំង បានចុះឃាត់ខ្លួនក្មេងទំនើងចំនួន 5 នាក់ រួមនឹងវត្ថុតាង ដែលប្រើអំពើហិង្សាដោយចេតនា នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង

ចេញផ្សាយថ្ងៃទី៖ ២១/០៨/២០២

PY-News

កម្លាំងអធិការដ្ថាននគរបាលក្រុងកំពង់ឆ្នាំងផ្នែកយុត្តិធម៌បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានចុះឃាត់ខ្លួនក្មេងទំនើង 5 នាក់រួមនឹងវត្ថុតាង ដោយប្រើហិង្សាដោយចេតនា នៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង
 
កំពង់ឆ្នាំង ៖ មានករណីហិង្សាដោយចេតនាមួយដែលបង្កឡើងដោយក្មេងទំនើង 5 នាក់ និងធ្វើអោយខូចខាតដោយ ចេតនា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២០ និង១៧នាទី នៅចំណុចការ៉ាស់សាំងរបស់ជនរងគ្រោះឈ្មោះ លឹម យូអ៊ី ភេទប្រុសអាយុ៥២ឆ្នាំ មានទីលំនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ 
 
ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះកម្លាំងអធិការដ្ឋានផ្នែកយុត្តិធម៌ បានសហការជាមួយកម្លាំងការិយាល័យព្រហ្ម
ទណ្ឌកំរិតស្រាល បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ ជាលទ្ធផល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១, ឈ្មោះភឿន វណ្ណនឿន ភេទប្រុសអាយុ១៨ឆ្នាំទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
២, ឈ្មោះខៀវ សុវណ្ណនី ភេទប្រុស អាយុ ១៤ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ 
៣, ឈ្មោះ ខុម វ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៤, ឈ្មោះ ជឹម គឹមឡេង ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
៥, ឈ្មោះ និន មិនា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
 
 យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងកំពង់
ឆ្នាំងបានបញ្ជាក់ឲ្យដឹងថាកម្លាំងសមត្ថកិច្ចបានចុះឃាត់ខ្លួននិងដកហូតវត្ថុតាងកាំបិតកកុក ០៣ដើម, កាំបិតបាំងតោ ០១ដើម,ជំពាមកៅស៊ូ០១ដើម,គ្រាប់ជំពាម០៦គ្រាប់(គ្រាប់ថ្ម), ស្លាកលេខម៉ូតូចំនួន ០១សន្លឹក(ស្វាយរៀង1Q-36.51) ម៉ូតូ ០៣គ្រឿង(ម៉ាកហុងដាឌ្រីម ០២គ្រឿង សេរីឆ្នាំ២០២០ គ្មានស្លាលេខ និងសេរីឆ្នាំ២០២១ស្លាកលេខកំពង់ឆ្នាំង1L-07.73 ព្រមទាំង ០១គ្រឿងទៀតម៉ាក វីន ន័រ ពណ៍ទឹកក្រូចសេរីឆ្នាំ
២០១៧ ស្លាកលេខ ភ្នំពេញ 1BG-59.83 ចំណែកបក្សពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោល ។
 
បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធី ៕

ព័ត៌មាន ថ្មីៗ

ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ
ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ!
អភិបាលក្រុងដូនកែវ ចុះផ្សព្វផ្សាយដល់សិស្សវិទ្យាល័យជាស៊ីមតាកែវ ពីច្បាប់ចររាចរណ៍ បញ្ហាគ្រឿងញៀន និងបញ្ហាក្មេងទំនើង