កម្ពុជា-ឥណ្ឌា ចាប់ផ្ដើមអនុវត្តគម្រោង ស្រាវជ្រាវ អភិរក្ស និងជួសជុល ប្រាសាទ ព្រះវិហារ

កម្ពុជា-ឥណ្ឌាចាប់ផ្ដើមអនុវត្តគម្រោងស្រាវជ្រាវ អភិរក្ស និងជួសជុលប្រាសាទព្រះវិហារ
 
កម្ពុជា៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្រុមបុរាណវិទូអាជ្ញាធរជាតិព្រះវិហារ ដឹកនាំដោយលោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានសហការជាមួយក្រុមការងារមកពីស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា បានរៀបចំពីធីសាសនាបើកការដ្ឋានកំណាយបុរាណវិទ្យានៅផ្នែកឦសាននៃគោបុរៈទី៥ ប្រាសាទព្រះវិហារ។
 
ការធ្វើកំណាយស្រាវជ្រាវនេះគឺដើម្បីស្វែងយល់អំពីបច្ចេកទេសរៀបចំគ្រឹះសំណង់គោបុរៈទី៥ និងដើម្បីប្រមូលទិន្នន័យរៀបចំឯកសារអភិរក្ស និងជួសជុលឡើងវិញ។ តាមការគ្រោងទុក ការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានេះមានរយៈពេល ៣០ថ្ងៃ៕

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់