អនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តតាកែវ អញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ដល់គ្រួសារសពមន្ត្រីនគរបាលដែលទទួលមរណៈភាព

អនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជាខេត្តតាកែវ អញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរ​បាលជាតិកម្ពុជា ជូនគ្រួសារ​សពមន្ត្រីនគរបាលទទួល​មរណៈភាព
តាកែវ៖ នៅព្រឹកទី០១ ខែកក្កដា ឆ្នាំ២០២១​នេះ លោកឧត្តម​សេនីយ៍ត្រី ឆឹង រតនៈ​ ស្នងការរងនគរបាលខេត្តតាកែវ ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាងដ៏ខ្ពង់​ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មា​ធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា ខេត្តតាកែវ បានអញ្ជើញប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛( ប្រាំមួយលានរៀល)ជូនដល់លោកស្រី មួង ដានី ត្រូវជាភរិយា សព លោកអនុសេនីយ៍ឯក អោម ថា មន្រ្តីបម្រើការងារនៅ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលបានទទួល​មរណៈភាពកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ដោយជម្ងឺ​(រោគាពាធ) ស្ថិតនៅភូមិត្រពាំងរុន ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។
 
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ស្នងការរង ឆឹង រតនៈ ក៏បានសំណេះសំណាលជាមួយក្រុមគ្រួសារសព និង​សំដែងនូវការអាឡោះអាល័យ សោកស្តាយពន់ពេក ជា​មួយ​គ្រួសារ​សព ចំពោះការបាត់បង់ស្វាមី និងឪពុកដ៏ល្អ​ ព្រម​ទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណា​ក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរ​បាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មកជម្រាបជូនគ្រួសារនៃសពផងដែរ។
 
 

ព័ត៌មាន ថ្មីៗ

រដ្ឋបាលស្រុកឈូកផ្សព្វផ្សាយនូវសេចក្តីជូនដំណឹងដល់ពលរដ្ឋ
ករណីឃាតកម្មសំលាប់មនុស្សនៅស្រុកសំរោងខេត្តតាកែវ
គិតត្រឹមរយៈពេល ៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុន បើករោងចក្រចំនួន ២១ និងមានទុនសរុបប្រមាណជាង ៦៩លានដុល្លារ នៅទូទាំងខេត្ត
យុវជនពីរនាក់ត្រូវបានកងកម្លាំងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការបង្ក្រាបនិងចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន!
ឯកឧត្តមអភិបាលខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តតាកែវ
ពិធីបើកវគ្គបណ្ដុះបណ្ដាលឌីជីថលសម្រាប់សហគមន៍ ដល់ សិស្សានុសិស្សមកពីតាមបណ្ដាវិទ្យាល័យនានា ទូទាំងស្រុកគិរីវង់