លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Design & Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់

លោក ណៃ វ៉ាន់នាត ម្ចាស់ក្រុមហ៊ុន KN Design & Constrution ត្រូវបានតុលាការសម្រេចចោទប្រកាន់រឿងចេញសែកគ្មានសាច់ប្រាក់
ចេញផ្សាយ៖២៨/០៧/២០២២
ភ្នំពេញ៖លោក ណៃ វ៉ាន់នាត ថៅកែម៉ៅការសំណង់ ភេទប្រុស មានអាសយដ្ឋានស្ថិតនៅផ្ទះលេខៈ ១២c ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានតុលាការភ្នំពេញសម្រេចបន្តបើកការស៊ើបសួរក្នុងសំណុំរឿងចេញមូលទានបត្រ័គ្មានសាច់ប្រាក់(សែកស្អុយ)ចំនួន៣៣,៨៣៥$ ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ តាមមាត្រា២៣១នៃច្បាប់ស្ដីពីឧបករណ៍អាចជូញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើយោងតាមដីកាសន្និដ្ឋានបញ្ជូនស៊ើបសួររបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
 
សូមជម្រាបជូនថា៖ កាលពីខែតុលា ឆ្នាំ២០២០កន្លងទៅ លោក ណៃ វ៉ាន់ បានចុះកិច្ចសន្យាម៉ៅការសាងសង់លំនៅដ្ឋានមួយកន្លែងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទំហំ៨.៤m×១៤m ក្នុងតម្លៃ៧៥,០០០$ដែលមានរយៈពេល៥ខែកន្លះ។ ប៉ុន្តែលោក ណៃ វ៉ាន់នាត មិនបានអនុកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យាឡើយ ក្រោយពិភាក្សាកាត់កងគ្នារួច លោក ណៃ វ៉ាន់នាត បានធ្វើការបង្វិលប្រាក់ចំនួន៣៣,៨៣៥$ តាមទៅឲ្យដើមបណ្ដឹង(ម្ចាស់ផ្ទះ)វិញតាមរយៈការចេញមូលប្បទានបត្រ័១ស្លឹកឲ្យទៅភាគីដើមបណ្ដឹង។ស្រាប់តែនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ដើមបណ្ដឹងបានយកមូលប្បទានប័ត្រ(សែក)ទៅបើកនៅធានាគារប៉ុន្តែត្រូវបានធាគារបញ្ជាក់ថាមូលប្បទានប័ត្រ(សែក)គ្មានសាច់ប្រាក់ឡើយ ។
 
ប្រភបដើមបណ្ដឹងបញ្ជាក់ទៀត ខ្លនបានហៅទូរសព្ទ័ឲ្យឈ្មោះ ណៃ វ៉ាន់នាត ដើម្បីដោះស្រាយទូទាត់សងប្រាក់ប៉ុន្តែលោក ណៃ វ៉ាន់នាត គេចវេសមិនព្រមចូលខ្លួនដោះស្រាយឡើយ ក្រោយឃើញរោគសញ្ញានៃការឆបោក ទើបដើមបណ្ដឹងសម្រេចដាក់ពាក្យប្តឹងទៅស្ថាប័នតុលាការដើម្បីទៀមទារយុត្តិធម៌តែម្ដង។ករណីខាងលើជនរងគ្រោះសង្ឃឹមយ៉ាងមុតមាំថា តុលាការនឹងជួយស្វែងរកយុត្តិធម៌ ដោយអនុវត្តច្បាប់ឲ្យបានតឹងរឹងបំផុតនឹងចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាច្បាប់ជាធរមាន។
 
ជុំវិញសំណុំរឿងនេះ អង្គភាពយើងបានហៅទូរស័ព្ទសម្ភាសន៍លោក ណៃ វ៉ាន់នាត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះលោកបានឲ្យដឹងថា«ករណីនេះលោកបានចូលឆ្លើយរួចហើយ! លោក និងមេធាវីក៏បានទៅជួបភាគីដើមបណ្ដឹងដោយផ្ទាល់ដែរដើម្បីសុំសងប្រាក់ក្នុង១ខែចំនួន៣០០០$ ប៉ុន្តែភាគីដើមបណ្ដឹងមិនព្រមយក ហេតុអ្វីចង់ផ្សាយព័ត៌មានដូច្នេះមានន័យថាភាគីដើមបណ្ដឹងចង់បំផ្លាញកិត្តិយសរូបលោក!» 

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ