មេឈ្មួញឈើ ឈ្មោះ ភារម្យ និងឈ្មោះ រិទ្ធិ កំពុង​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ នៅភូមិ​ម្ពៅ ត្រៀម​ដឹកជញ្ជូន​ឈើ​ប្រណីត យកទៅ​លក់ប្រទេសវៀតណាមតាមតែអំពើចិត្ត ដោយមិនញញើតសមត្ថកិច្នឹងច​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធឡើយ!

មេឈ្មួញឈើ ឈ្មោះ ភារម្យ និងឈ្មោះ រិទ្ធិ កំពុង​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ នៅភូមិ​ម្ពៅ ត្រៀម​ដឹកជញ្ជូន​ឈើ​ប្រណីត យកទៅ​លក់ប្រទេសវៀតណាមតាមតែអំពើចិត្ត ដោយមិនខ្លាចសមត្ថកិច្ច​នឹងមន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធឡើយ!
ថ្ងៃចេញផ្សាយៈ July 17, 2022
 
ខេត្តមណ្ឌល​គី​រី ÷ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ថា នៅ​ពេល​ថ្មីៗ​នេះ មេ​ឈ្មួញ​ចាស់វស្សា​រូបនេះ ក្រៀង​គរបក្ស​ពួក​របស់​ខ្លួន ឲ្យចូល​កាប់បំផ្លិចបំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ចំណុច​ភ្នំ​ព្រិច ក្នុងភូមិ​ម្ពៅ ស្រុក​កោះ​ញ៉ែ​ក និង​ស្រុក​ពេជ្រា​ដា ផ្ដួលរំលំ អារ ជៀរ មុខកាត់​ធំៗ ក្នុង​ជម្រក​ដែន​អភិរក្ស​សត្វព្រៃ សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត និង​សមត្ថកិច្ច​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប ។
  
​ប្រជាពលរដ្ឋ បាន​រិះគន់​ចំៗ ទៅលើ​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​មណ្ឌលគីរី ជា​អ្នក​នៅ​ពីក្រោយ​ខ្នង មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ទើប​ដឹក​ជញ្ជូន​បទ​ល្មេី​ស​ព្រៃឈើ តាម​ប្រភេទ​រថយន្ត​ប៉ែន​ធំៗ និង​រថយន្ត​ធុន​ដ្រា​វិញ​ម្តង .! ចេញពី​ស្រុក​កោះ​ញ៉ែ​ក​និង​ស្រុក​ពេជ្រា ឆ្លងដែន​ទៅ លក់​ស្រុក យួន តាម​ច្រកទ្វារ​អន្តរជាតិ​ដាក់​ដាំ យ៉ាង​ពេញបន្ទុក មួយ​រយៈ​ចុង​ក្រោយ ឈ្មួញ​ឈើ​ពី​រូប​នេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច ពាក់ព័ន្ធ ក្នុង ខេត្ត មណ្ឌលគិរី ទើបមិនហ៊ានបង្រ្កាបហើយធ្វើអ្វីៗ តាម​អំ​ពេីចិត្ត​របស់ក្រុមឈ្មួញទាំងនោះ។​
 
ហេតុនេះ លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជា​អ្នក​មាន​សិទ្ធិអំណាច ខ្លាំង​ជាង​គេ​ក្នុង​ការ បើ​កដៃ ឲ្យ​ឈ្មួញ​ឈ្មោះ រិទ្ធ និង​ឈ្មួញ​ឈ្មោះ ភារម្យ ព្រមទាំង​ឈ្មួញ ដទៃទៀត ដឹកជញ្ជូន ឈើ ប្រណីត​ខុសច្បាប់ ទៅ លក់​ស្រុក យួន ទាំង​យប់​ទាំង​ថ្ងៃ ដោយឡែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គី​រី និង​ប្រធាន​បរិស្ថាន​ខេត្ត​មណ្ឌល​គី​រី ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​បុគ្គល​ពី​នាក់​នេះ​ដំណើរការ​រកស៊ី​ជំនួញ​ឈើ​ទៅ​បាន​យ៉ាង​រលូន ។​
 
​ការដែល មេ​ឈ្មួញ​ឈើ​ឈ្មោះ រិទ្ធិ និង​ឈ្មួញ​ឈ្មោះ ភារម្យ ហ៊ាន ធ្វើ អ្វីៗ តាម​ទំនេី​ង​ចិត្ត គឺ ដោយសា រ​អាង មាន លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត មណ្ឌលគិរី ជា ខ្នងបង្អែក ដ៏ រឹងមាំ ក្នុងខណៈពេល​ដែល​លោក ហែម បូណា រ៉ែល មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សា ភាព ស្ងៀមស្ងាត់ ។
 
​បញ្ហា​នេះ លោក ថង សា វុន អភិបាល​ខេត្ត​មណ្ឌល​គី​រី និង​លោក ឡោ សុខា ស្នងការ ដ្ឋា​ន​នគរបាល ខេត្ត មណ្ឌលគិរី គូរ​ពិនិត្យឡើងវិញ​ខ្លះ​ផង ភាព​មិន​ប្រក្រតី​របស់​លោក យូ សុធា នាយ ប៉ុស្តិ៍ នគរបាល​អន្តោប្រវេសន៍ ច្រក ទ្វារ​អន្តរជាតិ​ដាក់ ដាំ ជា​អ្នកបើក បា រ៉ា ស់ ឲ្យ​មេ​ឈ្មួញ​ឈ្មោះ រិទ្ធិ និង​ឈ្មោះ ភារម្យ ដឹក ជញ្ជូន ឈើ ទៅ ស្រុក​យួន យ៉ាងគំហុក មិន​ចាត់​វិវិធានកាបង្ក្រាបឡើយ។​
 
​ដូច្នេះហើយ ប្រជាពលរដ្ឋ រស់នៅ​ចំណុច​ភ្នំ​ព្រិច ភូមិ​ម្ពៅ ស្រុក​កោះ​ញ៉ែ​ក អំពាវនាវ​ដល់ នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​ប៉េអឹម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​គណៈកម្មការ ថ្នាក់ជាតិ​ដើម្បី ទប់ស្កាត់ និង បង្ក្រាប បទល្មើស ធនធាន ធម្មជាតិ ដាក់​ការស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ ចំពោះ​ក្រុម ឈ្មួញ ដឹក ជញ្ជូន ឈើ ទៅ ស្រុក យួន តាម ច្រក ទ្វារ​អន្តរជាតិ​ដាក់ ដាំ ជាបន្ទាន់ .! ជៀសវាង​លោក​នៅ​សេសសល់​បន្តិចបន្តួច ត្រូវ​វិនាស​ហិនហោច​អស់​ក្រោម​ស្នាដៃ មេ​ឈ្មួញ​ពី​នាក់ ១​ឈ្មោះ រិទ្ធិ ២​ឈ្មោះ ភារម្យ ជាក់​ជា​ពុពុំខាន់ឡើយ…..អរគុណសន្តិភាព។
 
ពិតជាជើងខ្លាំងមែនឈ្មួញ ឈ្មោះ ភារម្យ និងឈ្មោះ រិទ្ធិ កំពុង​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​រាល់ថ្ងៃ នៅភូមិ​ម្ពៅ ត្រៀម​ដឹកជញ្ជូន​ឈើ​ប្រណីត យកទៅ​លក់ប្រទេសវៀតណាមតាមតែអំពើចិត្ត សមត្ថកិច្ច​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ មិន​ចាត់​វិធានការ​បង្ក្រាប។ 
 

ព័ត៌មាន ថ្មីៗ

ប៉ូលិសស្រុកបាទីចាបឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធហើយ ពាក់ព័ន្ឌករណីចាក់ថ្នាំឲ្យជនរងគ្រោះស្លាប់និងយកក្មេងស្រីអាយុ៣ឆ្នាំប្លុងចោល
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងលោកជំទាវ ហោ វ៉ាន់នី អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូក ង ខ្នាតតូច ស្រុកមេសាង ឆ្នាំ២០២៤
ឧត្តមសេនីយ៍ត្រី សៀ ទីន ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីចូលរួមការពារ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមតរាប ឆ្នាំ២០២៤!
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីម៉ាឡេស៊ី ពិភាក្សាអំពីការរួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាសកល
ពិធីបុណ្យអុំទូកនៅខេត្តរតនគិរីរយៈពេល២ថ្ងៃត្រូវបានបញ្ចប់ដោយជោគជ័យ ខណៈមានភ្ញៀវទេសចរជាតិ អន្តរ ជាតិនិងប្រជាពលរដ្ឋក្នុងខេត្តចូលរួមទស្សនាយ៉ាងសប្បាយរីករាយ!​