អាជ្ញាធរក្រុងភ្នំពេញរងការរិះគន់ពីប្រជាពលរដ្ឋករណីមិនបង្ក្រាបល្បែងទឹកភ្លៀងរបស់តា សួរ ដែលកើតមានចំកណ្តាលទីក្រុង

អាជ្ញាធរក្រុងភ្នំពេញរងការរិះគន់ពីប្រជាពលរដ្ឋករណីមិនបង្ក្រាបល្បែងទឹកភ្លៀងរបស់តា សួរ ដែលកើតមានចំកណ្តាលទីក្រុង
.......
  កន្លងមកសម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាស់តឿនឲ្យសមត្ថកិច្ចទូទាំងប្រទេសបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងណាក៏ដោយក៏អាជ្ញាធរក្រុងភ្នំពេញជាពិសេសអភិបាលខណ្ឌ 7 មករា ដូចជាមិនអនុវត្តតាមគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលទាំង 9 ចំណុចសោះ។
   
    ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញជាពិសេសនៅតំបន់ផ្លូវ139 សង្កាត់អូឬស្សី3 ខណ្ឌ 7 មករាពួកគាត់តែងតែឃើញសកម្មភាពលេងល្បែងទឹកភ្លៀងចាប់ផ្ដើមលេងនៅដេីមខែឧសភាយ៉ាងគគ្រឹកគគ្រេងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ឡើយ។
     
     ប្រជាពលរដ្ឋបានបន្តទៀតថាល្បែងទឹកភ្លៀងរបស់តាសួរ រូបនេះកើតមានជារៀងរាល់ឆ្នាំចាប់ពីដើមខែឧសភារហូតដល់ខែតុលា។ល្បែងភ្នាល់ទឹកភ្លៀងចាប់ផ្ដើមប្រមូលផ្ដុំគ្នាលេងដោយអ្នកខ្លះចាក់តាមវិទ្យុទាក់ទងអ្នកខ្លះតាមទូរស័ព្ទដៃហើយអោយតែមេឃស្រទំឬមេឃឡើងខ្មៅម្ដងៗក្រុមអ្នកលេងទាំងនោះតែងតែឡើងទៅផ្ទះជាន់លើផ្លូវ១៣៩សង្កាត់អូរឬស្សី 3 ខណ្ឌ 7 មករាដើម្បីរៀបចំកន្លែងសម្រាប់ភ្នាល់ជារៀងរាល់ថ្ងៃ។ហើយល្បែងភ្នាល់ទឹកភ្លៀងនេះទៀតសោតមានចាញ់មានឈ្នះរហូតដល់ខ្ទង់ម៉ឺនដុល្លារអាមេរិចឯណោះ។

     ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅសង្កាត់អូរឬស្សី 3 ខណ្ឌ 7 មករាដាក់ការសង្ស័យទៅលើលោអភិបាល7 មករានិងលោកអធិការខណ្ឌបានផ្សំគំនិតគ្នាយកប្រយោជន៍ពីតាសួ ម្ចាស់បនល្បែងភ្នាល់ទឹកភ្លៀងដ៏ធំប្រចាំរាជធានីភ្នំពេញនេះហើយមើលទៅទើបបានជាមិនមានវិធានការបង្ក្រាបល្បែងភ្នាល់លេងយ៉ាងគគ្រឹកគគ្រេងនេះ។

     ពលរដ្ឋបានចាត់ទុកថាឈ្មោះតាសួ មេល្បែងភ្នាល់ទឹកភ្លៀងនេះហាក់ផ្គើនទៅនឹងអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនក្នុងការប្រមូលផ្ដុំគ្នាដើម្បីលេងល្បែងភ្នាល់ទឹកភ្លៀងមិនខ្លាចមានការឆ្លងនូវជំងឺកូវីដ19 ដែលរដ្ឋាភិបាលកំពុងតែទប់ស្កាត់នោះទេបែរជាបង្កើតហើយមានល្បែងភ្នាល់ទឹកភ្លៀងកើតមានយ៉ាងអាណាធិបតេយ្យនៅចំកណ្ដាលទីក្រុងភ្នំពេញតែម្ដងនេះក៏បញ្ជាក់ថាជាសញ្ញាស្តែងចេញធ្វើឲ្យប៉ះពាល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាលដែលកន្លងមកមេល្បែងភ្នាល់ទឹកភ្លៀងខាងលើតែងតែមិនបានគិតគូរអ្វីទាល់តែសោះ។

   ប្រជាពលរដ្ឋបានធ្វើការសំណូមពរនិងស្នើសុំដល់ឯកឧត្តមឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្តមសថេតអគ្គស្នងការរងនិងជាស្ន noងការរាជធានីភ្នំពេញមេត្តា soអូឬស្សីដោយមិនខ្លាចជំងឺកូវីត19 ឆ្លងសោះឡើយ៕

ព័ត៌មាន ថ្មីៗ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ!
ពិធីប្រណាំង «រទះគោសាឡី» ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
សួស្តីឆ្នាំថ្មី! លោក ឧត្តមសេនីយ៍ ម៉េង ស្រ៊ុន មេបញ្ជាការ បានរៀបចំកម្មវិធីដំណើរកម្សាន្តជូនដល់នាយទាហាន នាយទាហានរងទាំងអស់ នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តព្រះសីហនុ......
សម្តេច ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ភោធឆ្លងសមិទ្ធផលនានា ក្នុងវត្តត្រពាំងស្នោរ.....
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យពង្រឹងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ និងភូមិសាស្ត្រ